(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលប្រចាំការ នៅគោលដៅត្រៀមសង្គ្រោះ បានបន្តជួយដឹកជញ្ជូនសម្ភារៈ និងជូនប្រជាពលរដ្ឋ ត្រឡប់ចូលផ្ទះពួកគាត់វិញ ជាបណ្តើរៗ ព្រមទាំងជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ ដែលមានទឹកស្រក ជួយច្រកដីទប់ទឹក កុំឲ្យហូរចូលផ្ទះពួកគាត់ ជាបន្តបន្ទាប់ និងសំអាតបរិស្ថាន ជុំវិញបរិវេណគោលដៅឈរជើងគ្រប់ពេល។
ការបំពេញតួនាទីសង្គ្រោះ និងបម្រើពលរដ្ឋ ដោយម៉ឹងម៉ាត់នេះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ដែលជានិច្ចកាលលោកតែងតែអនុវត្តតាម គំរូដឹកនាំ របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕




