(ភ្នំពេញ)៖ ក្រសួងការបរទេស បានចេញផ្សាយនូវសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ បានចែករំលែកសារអបអរសាទរចំពោះខួប ៧៥ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ និងបានកោតសរសើរចំពោះសមិទ្ធិផលដ៏ធំធេង ដែលអង្គការសហប្រជាជាតិ សម្រេចបាន ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមក ជាពិសេសក្នុងការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រកបដោយចីរភាព។




