ផ្លូវជនបទគ្រប់ទីកន្លែងដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ​នឹងស្នើសុំធ្វើការស្តារ និងជួសជុលឡើងវិញ ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីបច្ចេកទេសផ្លូវ ចុះពិនិត្យស្ថានភាពផ្លូវជនបទគ្រប់ទីកន្លែងដែលទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង (flash floods) ហូរកាត់ជាកំណាត់ៗ នៅតាមកន្លែងដែលមានលក្ខណៈទាប ដើម្បីពិនិត្យមើលការខូចខាត និងវាយតម្លៃផលប៉ះពាល់ ដែលកើតឡើងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក្នុងក្របខ័ណ្ឌខេត្តសៀមរាប ដោយក្នុងនោះ មានដូចជាផ្លូវនៅក្នុងស្រុកវ៉ារិន និងស្រុកអង្គរជុំ ដែលមានទឹកហូរកាត់ជាច្រើនកន្លែង។ 

បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្តែង​ និងវាយតម្លៃទំហំនៃការខូចខាតរួចហើយ ទិន្នន័យនេះនឹងត្រូវដាក់សំណើទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីស្នើសុំធ្វើការស្តារ និងជួសជុលឡើងវិញ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ជនបទការធ្វើចរាចរណ៍ប្រចាំថ្ងៃ មានភាពងាយស្រួល៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដម ហ៊ុន ម៉ានី នាំអំណោយទទួលពីទូតសាធារណរដ្ឋប្រជាមានិតចិន ចែកជូនដល់ប្រជាពលរដ្ឋ៨០០គ្រួសារនៅភ្នំពេញ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ និង​អ៊ិន​ធឺ​ណេ​ត ១៧ ក្រុមហ៊ុន​
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២១ ខែតុលា តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជាង ២៦​ម៉ឺន​នាក់ ត្រូវ​ជាង ៨៧% នៃ​ស្ថិតិ​ប៉ាន់ស្មាន​សរុបជាង ៣០ម៉ឺននាក់
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា ​ប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារ ​ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ​ដើម្បីដឹកនាំកិច្ចប្រជុំធំៗចំនួន៣​ ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី