ទីបំផុតបានដឹងហើយ! ផ្លូវក្រវ៉ាត់ក្រុងទី៤ តាមពិត កាត់​តាមស្រុកក្នុងខេត្តទាំង៤នេះសោះ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្ដម លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ពេលនេះ​ក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០។ ផ្លូវក្រវាត់ក្រុងទី៤​នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់​ខេត្តកំពង់ស្ពីចំនួន​៣ស្រុក ខេត្តតាកែវចំនួន​១ស្រុក ខេត្តកណ្តាល​៨ស្រុក និងខេត្តព្រៃវែង​២ស្រុក។ 

ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តទៀតថា៖ ផ្លូវក្រវាត់ក្រុងទី៤ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ ​និងជួយ​សម្រួល​ដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។ 

ការដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥​រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនផងដែរ។ 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ​អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិកា ក៏បានគូសបញ្ជាក់ផងដែរថា៖ ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ​តាមដងផ្លូវខុសច្បាប់​ ឬការទន្ទ្រាន  យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យ​កកស្ទះ​ដល់ហេដ្ឋា​រចនាសម្ព័ន្ធ​​ប្រព័ន្ធលូបង្ហូរទឹក​ ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុង​បានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឲ្យក្រសួង ក៏ដូចជា​មន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពការទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដី​លុបរំលោភលើដីចំណីផ្លូវ ដែលធ្វើឲ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឲ្យផ្លូវឆាប់ខូចមុនពេលកំណត់៕

អត្ថបទដែលជាប់ទាក់ទង
ធនាគារជាតិនៃកម្ពុជា ​ប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារ ​ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ​ដើម្បីដឹកនាំកិច្ចប្រជុំធំៗចំនួន៣​ ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
ផ្លូវជនបទគ្រប់ទីកន្លែងដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ​នឹងស្នើសុំធ្វើការស្តារ និងជួសជុលឡើងវិញ ​
ព័ត៌មានជាតិ
ក្រសួងធនធានទឹកប្រកាសថា ​ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងជាលំដាប់​ ក្នុងរយៈពេល៤ ទៅ៦ថ្ងៃខាងមុខ​
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកូរ៉េ ជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង​សហព័ន្ធ​កសិកម្ម​ជាតិ​កូរ៉េ និងភាគីកម្ពុជា ​ដើម្បីប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី