ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សីហនុ)៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយសប្បុរសធម៌ពី ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី និងក្រុមហ៊ុន សហគ្រាស បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអរគុណចំពោះ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមការងារសង្គម និងបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគមានដូចជា អង្ករ មី ត្រីខកំប៉ុង និងថវិកា ជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីចូលរួមការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងគ្រោះធម្មជាតិផ្សេងៗ។

ឯកឧត្តម គួច ចំរើន សង្ឃឹមនិងជឿជាក់ថាសប្បុរសជនក្នុងខេត្ត និងក្រៅខេត្តនឹងបន្តសកម្មភាពមនុស្សធម៌ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរខេត្តក្នុងការជួយសង្គ្រោះជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានាក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម វេង សាខុន ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ​ដើម្បីដឹកនាំកិច្ចប្រជុំធំៗចំនួន៣​ ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ​
ព័ត៌មានជាតិ
ផ្លូវជនបទគ្រប់ទីកន្លែងដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ​នឹងស្នើសុំធ្វើការស្តារ និងជួសជុលឡើងវិញ ​
ព័ត៌មានជាតិ
ក្រសួងធនធានទឹកប្រកាសថា ​ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងជាលំដាប់​ ក្នុងរយៈពេល៤ ទៅ៦ថ្ងៃខាងមុខ​
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកូរ៉េ ជំរុញឲ្យមានកិច្ចសហការគ្នាល្អរវាង​សហព័ន្ធ​កសិកម្ម​ជាតិ​កូរ៉េ និងភាគីកម្ពុជា ​ដើម្បីប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការផ្គត់ផ្គង់ឧស្សាហកម្មចំណីអាហារ​
ព័ត៌មានជាតិ
ទីបំផុតបានដឹងហើយ! ផ្លូវក្រវ៉ាត់ក្រុងទី៤ តាមពិត កាត់​តាមស្រុកក្នុងខេត្តទាំង៤នេះសោះ
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកស្រែអំបិល
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី