ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ជា​ប្តី​ប្រពន្ធ​ជនជាតិខ្មែរ ទើប​មកពី​អ៊ីរ៉ាក់​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ជា​ប្តី​ប្រពន្ធ​ជនជាតិខ្មែរ ទើប​ធ្វើដំណើរ​មកពី​ប្រទេស​អ៊ីរ៉ាក់​។​

​សេចក្តីប្រកាស បង្ហាញថា បុរស​ជនជាតិខ្មែរ អាយុ ៣៣​ឆ្នាំ ( ជា​ស្វាមី ) និង​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ ( ជា​ភរិយា និង​មានកូន​អាយុ ៣​ឆ្នាំ ) មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើ​ដំណើរ​មកពី​ប្រទេស​អ៊ីរ៉ាក់ ឆ្លងកាត់​ទីក្រុង​ដូ​ហា បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាសថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ជា​ស្វាមី និង​ភរិយា​ទាំងពីរ​នាក់​ខាងលើ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ទាំងពីរ​នាក់​នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១០៨​នាក់ ( ស្ត្រី ៣៤​នាក់ កុមារ ០៣​នាក់ និង​ទារក​ម្នាក់ ) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិខ្មែរ អាយុ ៣៣​ឆ្នាំ និង​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២​ឆ្នាំ ខាងលើ​។ រីឯ​អ្នកដំណើរ​ចំនួន ១០៦​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន វីរុស​កូ​វីដ​១៩​នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥០​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ១០​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥​នាក់ និង​នៅ​មណ្ឌល​កងទ័ព​ជើង​អាកាស ចំនួន ៣៧​នាក់​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​សរុប ២៨៥​នាក់​។ ក្នុងនោះ ២៨០​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់ បុរស​ជនជាតិខ្មែរ ២​នាក់ ស្ត្រីជន​ជាតិខ្មែរ ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ម្នាក់ )៕​

អត្ថបទដែលជាប់ទាក់ទង
ដោយសារតែ​ភ្លៀង​យប់មិញ ធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត កើនឡើង​បន្តិច នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​
ព័ត៌មានជាតិ
ឡានធំ ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវលំ​នានា ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ដោយសារតែ​ទឹក​ជន់​លិច​ផ្លូវ​
ព័ត៌មានជាតិ
រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បី​ពិនិត្យអនុម័តការងារនីតិកម្ម
ព័ត៌មានជាតិ
បាក់​ទំនប់​អាង​អូរ​ខៃ​ដន ក្នុង​ក្រុង​ប៉ោយប៉ែត បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ភូមិ និង​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​និមិត្ត នា​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរ​សុខ​ ​ទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ ​ទឹកភ្លៀង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី