សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​នៃ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​។ កិច្ចប្រជុំ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ក៏​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន នាយកដ្ឋាន​ពាក់ព័ន្ធ ក៏ដូចជា​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា ជំនួប​ក្នុងថ្ងៃនេះ គឺជា​កិច្ចប្រជុំ​លើកដំបូង​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​លើ​ចំណុច​មួយចំនួន ពាក់ព័ន្ធ​នឹង​សកម្មភាព​ការងារ​របស់​សមាគម​។ 

​សម្ដេច បាន​បន្ថែមថា សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ឆ្អឹងខ្នង​ដ៏​សំខាន់ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ហើយ​កន្លងមក សម្តេច​ក៏​ធ្លាប់បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​នានា​ផងដែរ ដែល​បានផ្ដល់​ជា​បទពិសោធន៍ និង​ឱកាស​ស្វែងយល់​ច្រើន ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​។ 

​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សមាគម​មូលនិធិ បានលើកឡើង​នូវ​សកម្មភាព និង​លទ្ធផល​ការងារ ដែល​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​បានរួម​គ្នា​សម្រេច​កន្លងមក ដោយ​ក្នុងនោះ រួមមាន​ការរៀប​ចំនូ​វ​រចនាសម្ព័ន្ធ កិច្ចការងារ​រៀបចំ​លក្ខ​ខ​ន្តិ​កៈ ក៏ដូចជា​លិខិត​ស្នើសុំ​បង្កើត​សមាគម និង​ការចុះបញ្ជី​ស្របច្បាប់ ជាដើម​។ 

​បន្ថែម​ពីនេះ ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​គូសបញ្ជាក់ថា មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​បង្កើតជា​ក្រុមការងារ សម្រាប់​ផ្លាស់ប្ដូរ​យោបល់ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុងន័យ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា ឲ្យ​មាន​ភាពល្អប្រសើរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​សមាជិក​របស់​ក្រុមប្រឹក្សាភិបាល​ទាំង​អស់នៃ​សមាគម ដែល​នេះ​ជាការ​រួមចំណែក​ដ៏​សំខាន់ ក្នុង​ការផ្ដល់​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​៕ 

(​អត្ថបទ និង​រូបភាព​ពី​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ )​

អត្ថបទដែលជាប់ទាក់ទង
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឧបត្ថម្ភ «អង្ករ» ជិត ៥០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង «គម្រោងតេជោភូមិ១០០»
ព័ត៌មានជាតិ
រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកំពង់ធំនាំយកអំណោយចែកដល់ពលរដ្ឋនៅស្រុកស្ទោង និងក្រើនរំឭកឱ្យកម្លាំងសមត្ថកិច្ចត្រៀមអន្តរាគមន៍ចាំជួយពលរដ្ឋ
ព័ត៌មានជាតិ
ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញហើយ កាលពីម្សិលមិញនេះ
ព័ត៌មានជាតិ
ព្យុះ​ថ្មី​មួយទៀត ចូល​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៥-២៦ ខែតុលា អាចមាន​ឥទ្ធិពល​បន្តិចបន្តួច​ម​កលើ​ប្រទេស​កម្ពុជា នៅ​ភាគ​ឦសាន​
ព័ត៌មានជាតិ
ដោយសារតែ​ភ្លៀង​យប់មិញ ធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត កើនឡើង​បន្តិច នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី