(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ ៥១ បានបន្តចុះសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលហូរចេញពីអាងអូរខៃដន។ អាងទឹកអូរខៃដន បានបាក់ កាលពីយប់ថ្ងៃទី១៩ ឆ្លងចូលថ្ងៃទី២០ ខែតុលា។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០តុលានេះ អាងអូរខៃដន បាក់ បណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ហើយភូមិមួយចំនួន ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រួមមាន៖ ភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិន៕




