សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរ​សុខ​ ​ទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ ​ទឹកភ្លៀង​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នា​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ធ្វើដំណើរ ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​ពេលនេះ ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​សម្តេច​តេ​ជោ បន្ថែមថា «​ខ្ញុំ​នឹង​បំពេញការងារ​ពីរ​ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ គឺ​ថ្ងៃ​២១ និង​ថ្ងៃ​២២ ខែតុលា ឆ្នាំ​២០២០ មុននឹង​ត្រឡប់មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០២០​។ ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់ ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ ក្រោយ​ទឹកជំនន់​ផង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ថ្លែងអំណរគុណ​សប្បុរសជន ដែល​ជួយផ្តល់​​ជា​ថវិកា សម្ភារៈ ស្បៀងអាហារ​។​ល​។ តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន ដែល​រងគ្រោះ​។ 

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​កោតសរសើរ ចំពោះ​ស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​​ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់ ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាជន នៅ​តំបន់​រងគ្រោះ ដែល​នេះ បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។​

​ស​ម្តេចក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ​៕​

អត្ថបទដែលជាប់ទាក់ទង
ដោយសារតែ​ភ្លៀង​យប់មិញ ធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត កើនឡើង​បន្តិច នៅ​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​
ព័ត៌មានជាតិ
ឡានធំ ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវលំ​នានា ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត ដោយសារតែ​ទឹក​ជន់​លិច​ផ្លូវ​
ព័ត៌មានជាតិ
រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បី​ពិនិត្យអនុម័តការងារនីតិកម្ម
ព័ត៌មានជាតិ
បាក់​ទំនប់​អាង​អូរ​ខៃ​ដន ក្នុង​ក្រុង​ប៉ោយប៉ែត បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ភូមិ និង​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​និមិត្ត នា​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី