ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឲ្យអង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជា ចូលជួបសម្ដែងការគួរសម​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង និងអគ្គនាយករងរដ្ឋបាល នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ក្រុមការងាររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា កំពុងជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងសកម្ម ដែលជាការងារអាទិភាពក្នុងពេលវេលាដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នឹងនូវតែបន្តការយកចិត្តទុកដាក់ដល់សុវត្ថិភាព និងប្រឹងប្រែងជួយដោះស្រាយនូវបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ហើយរាជរដ្ឋាភិបាលនឹងចាត់វិធានការណ៍ជួយសង្គ្រោះផ្សេងៗតាមតែអាចធ្វើទៅបាន។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជាក៏បានប្រគល់នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រសួងមហាផ្ទៃ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលក្នុងនោះមានគ្រឿងឧបភោគបរិភោគ អង្ករ៤តោន, ប្រេងឆា២៥០ដប, ទឹកស៊ីអុីវ២៥០ដប, ត្រី ខ ១,២៥០កំប៉ុង, រួមទាំងថវិកាចំនួន១០លានរៀលផងដែរ។

ឯកឧត្តម សក់ សេដ្ឋា បានថ្លែងអំណរគុណសម្រាប់ការឧបត្ថម្ភនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ហើយឯកឧត្តមក៏បានអំពាវនាវដល់អង្គការ ក៏ដូចជាសមាគមនានា ឲ្យបន្តសហការ និងចូលរួមជួយដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីផ្ដល់ជាការឧបត្ថម្ភសម្រាប់ចែកជូនគ្រួសារកំពុងរងគ្រោះលិចលង់លំនៅឋានដោយសារជំនន់ទឹកភ្លៀងនេះ។

អត្ថបទដែលជាប់ទាក់ទង
ខណ្ឌមានជ័យ​បកស្រាយបំភ្លឺ​ ​ចំពោះហ្វេសប៊ុកផេកមួយចំនួនដែលបានចុះផ្សាយថា​ មានករណីណេតអនឡាញបង្កប់ល្បែងស៊ីសងនៅលូប្រាំ​​ កំពុងដំណើរការលេងយ៉ាងរលូន​
ព័ត៌មានជាតិ
អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ជាង៤០លាននាក់ហើយ
ព័ត៌មានជាតិ
ដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន មកកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍ គឺដើម្បីពង្រឹងការឯកភាពរវាង ចិន-អាស៊ាន លើចំណុចគោល៧យ៉ាង
ព័ត៌មានជាតិ
ពេលនេះ ​ទឹកបានលិចចូលដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​និងទឹកឡើងជិតដល់ធ្នឹមស្ពានមិត្តភាពកម្ពុជា-ថៃ ហើយ ​
ព័ត៌មានជាតិ
UNDP៖ ប្រជាជនក្រីក្រ និងងាយរងគ្រោះ ​បានចូលរួមតិចតួចបំផុតក្នុងការបង្កនូវវិបត្តិនៃការប្រែប្រួលអាកាសធាតុ ​បែរជារងផលប៉ះពាល់ខ្លាំងជាងគេ
ព័ត៌មានជាតិ
ប្រធានរដ្ឋសភានៃសាធារណកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាដើមខែវិច្ឆិកាខាងមុខនេះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី