ពេលនេះ ​ទឹកបានលិចចូលដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​និងទឹកឡើងជិតដល់ធ្នឹមស្ពានមិត្តភាពកម្ពុជា-ថៃ ហើយ ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ប៉ោយប៉ែត)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បានឡើងជន់លិចចំណុចមួយចំនួន ក្នុងទីតាំងភូមិសាស្ត្ររបស់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

នាពេលនេះជំនន់ទឹកភ្លៀងបានឡើងជន់លិច នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ កំពស់ទឹកបានឡើងជិតដល់ធ្នឹមស្ពានហើយ ដោយឡែកគោលដៅ០៦ (ខាងក្រោយកាស៊ីណូហ្រ្គែនដាយម៉ិន) ត្រូវបានទឹកលិចទាំងស្រុង។ ចំពោះគោលដៅបែបបទចេញ-ចូល និងផ្នែកច្បាមការពារត្រូវបានទឹកជ្រាបចេញពីប្រព័ន្ធលូ ចូលជាបណ្ដើរៗដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោងនេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលិក រថយន្តតូចធំនៅចរាចរបាន ចំពោះប្រព័ន្ធត្រួតពិនិត្យព្រំដែន(CBMS-PISCES) ក៏នៅដំណើរការជាធម្មតាដែរ៕

អត្ថបទដែលជាប់ទាក់ទង
ទីបំផុត! ​កម្ពុជាទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីកូរ៉េ ​សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ​និងកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ​
ព័ត៌មានជាតិ
ចិន វិសោធនកម្មច្បាប់ដើម្បីពង្រឹងការគាំពារកុមារអាយុក្រោម១៨ឆ្នាំ តាមប្រព័ន្ធអនឡាញ
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សម្រុកឃោសនាបោះឆ្នោត ស្របពេលសល់តែ១៦ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីឈានចូលមកដល់
ព័ត៌មានជាតិ
ខណ្ឌមានជ័យ​បកស្រាយបំភ្លឺ​ ​ចំពោះហ្វេសប៊ុកផេកមួយចំនួនដែលបានចុះផ្សាយថា​ មានករណីណេតអនឡាញបង្កប់ល្បែងស៊ីសងនៅលូប្រាំ​​ កំពុងដំណើរការលេងយ៉ាងរលូន​
ព័ត៌មានជាតិ
អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ជាង៤០លាននាក់ហើយ
ព័ត៌មានជាតិ
ដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន មកកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍ គឺដើម្បីពង្រឹងការឯកភាពរវាង ចិន-អាស៊ាន លើចំណុចគោល៧យ៉ាង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី