ប្រធានរដ្ឋសភានៃសាធារណកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាដើមខែវិច្ឆិកាខាងមុខនេះ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានទទួលជួប ឯកឧត្តម ប៉ាក់ ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូន អំពីដំណើរទស្សនកិច្ច របស់ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណង ពង្រឹង ពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែល្អប្រសើរខ្លាំងក្លាថែមទៀត និងគ្រប់ជ្រុងជ្រោយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ Park Byeong-seug យ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង។

សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា សាធារណរដ្ឋកូរ៉េបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។ ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើសុំ ចំនួនកូតាពលរដ្ឋខែ្មរទៅធ្វើការងារនៅកូរ៉េបន្ថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាប អំពីវឌ្ឍនភាពថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះទំហំពាណិជ្ជម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ជាង១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េនៅកម្ពុជាមានជាង៥ពាន់លានដុល្លារ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមានប្រមាណ៤ម៉ឺននាក់។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាបន្ថែមថា នៅឆ្នាំខាងមុខ កូរ៉េនឹងចូលរួមយ៉ាងសកម្មក្នុងការជួយដោះមីន នៅខេត្តបន្ទាយមានជ័យ និងប៉ៃលិន។

អត្ថបទដែលជាប់ទាក់ទង
លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សម្រុកឃោសនាបោះឆ្នោត ស្របពេលសល់តែ១៦ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីឈានចូលមកដល់
ព័ត៌មានជាតិ
ខណ្ឌមានជ័យ​បកស្រាយបំភ្លឺ​ ​ចំពោះហ្វេសប៊ុកផេកមួយចំនួនដែលបានចុះផ្សាយថា​ មានករណីណេតអនឡាញបង្កប់ល្បែងស៊ីសងនៅលូប្រាំ​​ កំពុងដំណើរការលេងយ៉ាងរលូន​
ព័ត៌មានជាតិ
អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ជាង៤០លាននាក់ហើយ
ព័ត៌មានជាតិ
ដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន មកកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍ គឺដើម្បីពង្រឹងការឯកភាពរវាង ចិន-អាស៊ាន លើចំណុចគោល៧យ៉ាង
ព័ត៌មានជាតិ
ពេលនេះ ​ទឹកបានលិចចូលដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​និងទឹកឡើងជិតដល់ធ្នឹមស្ពានមិត្តភាពកម្ពុជា-ថៃ ហើយ ​
ព័ត៌មានជាតិ
UNDP៖ ប្រជាជនក្រីក្រ និងងាយរងគ្រោះ ​បានចូលរួមតិចតួចបំផុតក្នុងការបង្កនូវវិបត្តិនៃការប្រែប្រួលអាកាសធាតុ ​បែរជារងផលប៉ះពាល់ខ្លាំងជាងគេ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី