កំពស់ទឹកបន្តកើនឡើង៖ អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន, ​ពេលនេះ កម្លាំងចម្រុះកំពុងច្រកបាវខ្សាច់ទប់កុំឲ្យទឹកហូរកាត់ផ្លូវជាតិលេខ៦​ ក្នុងភូមិសាស្ត្រស្រុកស្ទោង​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ នៅថ្ងៃទី១៩ ខែតុលានេះ បានអំពាវនាវប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្ន ខណៈកំពស់ទឹកនៅខេត្តកំពង់ធំបន្តកើនឡើង បន្ទាប់ពីមានភ្លៀងធ្លាក់២៤ម៉ោងកន្លងមក។ ជាមួយគ្នានេះ កម្លាំងចម្រុះចុះបានជួយអន្តរាគមន៍ច្រកបាវខ្សាច់ទប់កុំអោយទឹកហូរកាត់ផ្លូវជាតិលេខ៦ នៅក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំ ផងដែរ។

ខាងក្រោមនេះ ជារបាយការណ៍ពីអភិបាលខេត្តកំពង់ធំ៖

កំពស់ទឹកនៅខេត្តកំពង់ធំ នៅថ្ងៃទី19/10/2020ម៉ោង6AM:សូមបងប្អូនបន្តប្រុងប្រយ័ត្ន....

+++++++++++++++++++++++++++

●24ម៉ោងកន្លងមកមានភ្លៀងធ្លាក់នៅក្រុង-ស្រុកចំនួន៥គឺ:

 -ក្រុងស្ទឹងសែន1.1មម

 -ស្រុកតាំងគោ10.7មម

 -ស្រុកបារាយណ៍20.1មម

 -ស្រុកសន្ទុក5.6មម

 -ស្រុកសណ្តាន់4.0

●សីតុណ្ហភាពនៅស្ថានីយ៍កំពង់ធំ

 -អតិបរមា  30.5°C

 -អប្បរមា  24.0°C

●កំពស់ទឹកស្ទឹងសែន

 1.នៅស្ថានីយ៍ កំពង់ធំៈ

  •ម្សិលមិញល្ងាច  13.17ម

  •ថ្ងៃនេះព្រឹកកំពស់13.18ម

  •ទឹកកើនឡើង0.01ម

  •កំពស់ប្រកាសប្រុងប្រ 13.50ម

 2.នៅស្ថានីយ៍ សណ្តាន់

  •ម្សិលមិញល្ងាច  18.90ម

  •ថ្ងៃនេះព្រឹកកំពស់18.98ម

  •ទឹកឡើង0.08ម

  •កំពស់ប្រកាសប្រុងប្រ18.50ម

●ប្រៀបធៀបកំពស់ទឹកស្ទឹងសែន3ឆ្នាំនៅស្ថានីយ៍កំពង់ធំ

 -19/10/20= 13.18ម

 -19/10/19= 10.89ម

 -19/10/18= 11.53ម 

●ស្ទឹងស្ទោង:

  1.អាងទឹក៣០កញ្ញា: មានទឹកពេញអាង និងទ្វារទឹកស្វ័យប្រវត្តិទាំងពីរបានបើកបង្ហូរទឹកទៅផ្នែកខាងក្រោម(ទីរួមស្រុកស្ទោង)

  •ម្សិលមិញល្ងាច  18.45ម

  •ថ្ងៃនេះព្រឹកកំពស់18.50ម

  •ទឹកនឹង

  •កំពស់ហូរលើបង្ហៀរ0.36ម

  2.ស្ថានីយវាស់កំពស់ទឹក ស្ទោង:

  •ម្សិលមិញល្ងាច  5.70ម

  •ថ្ងៃនេះព្រឹកកំពស់5.70ម

  •ទឹកនឹង

  •កំពស់ប្រកាសការប្រុងប្រយ័ត្ន5.80ម។●អាងទឹកស្ទឹងជីនិត(១មករា)

  •ម្សិលមិញល្ងាច4.36ម

  •ថ្ងៃនេះព្រឹកកំពស់4.36ម

  •ទឹកនឹង

  •ទឹកហូរលើក្បាលបង្ហៀរ កំពស់0.31ម។

អត្ថបទដែលជាប់ទាក់ទង
ពេលនេះ ​ទឹកបានលិចចូលដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​និងទឹកឡើងជិតដល់ធ្នឹមស្ពានមិត្តភាពកម្ពុជា-ថៃ ហើយ ​
ព័ត៌មានជាតិ
UNDP៖ ប្រជាជនក្រីក្រ និងងាយរងគ្រោះ ​បានចូលរួមតិចតួចបំផុតក្នុងការបង្កនូវវិបត្តិនៃការប្រែប្រួលអាកាសធាតុ ​បែរជារងផលប៉ះពាល់ខ្លាំងជាងគេ
ព័ត៌មានជាតិ
ប្រធានរដ្ឋសភានៃសាធារណកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាដើមខែវិច្ឆិកាខាងមុខនេះ
ព័ត៌មានជាតិ
ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឲ្យអង្គការក្រុមប្រឹក្សាអុីស្លាមអភិវឌ្ឍន៍កម្ពុជា ចូលជួបសម្ដែងការគួរសម
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ​បន្តអំពាវនាវដល់កងទ័ព​ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​បន្តចូលរួមឲ្យអស់កម្លាំងកាយចិត្ត​ ក្នុងបេសកកម្មសង្រ្គោះប្រជាពលរដ្ឋ
ព័ត៌មានជាតិ
ស្ថានភាពទឹកជំនន់នៅខេត្តព្រះវិហារ៖​ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ ​មិនឲ្យឆ្លងកាត់លើផ្លូវជាតិលេខ៩, ​៦២, ៦៤, ៩៥ និងផ្លូវខេត្តលេខ ​២៦២៧
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី