(ភ្នំពេញ)៖ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នេះ។ កិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកនេះ ក៏អញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមជាមួយអភិបាលរងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ផងដែរ។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន ទឹកត្រី ចំនួន ១២,០០០ដប និងទឹកស៊ីអ៊ីវ ចំនួន ១២,០០០ដប ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅមូលដ្ឋានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
ឆ្លៀតឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សំខាន់របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានផ្ដល់ជាគ្រឿងឧបភោគបរិភោគនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋពលរដ្ឋ ដែលកំពុងជួបបញ្ហា ដោយសារគ្រោះទឹកជំនន់ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់៕
( ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា )




