ក្រសួងសុខាភិបាល ​កំពុងស្រាវជ្រាវករណីឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ​ដែលដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះទម្លាក់តាមផ្លូវ ​ដោយពុំទាន់ដឹងលទ្ធផលតេស្តមេរោគកូវីដ១៩​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល កំពុងស្រាវជ្រាវករណីឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ដែលដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះទម្លាក់តាមផ្លូវ ដោយពុំទាន់ដឹងលទ្ធផលតេស្តមេរោគកូវីដ១៩។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងបណ្តាញសង្គម Telegram នៅថ្ងៃទី១៨ ខែតុលានេះថា៖ 

«ខ្ញុំបានឃើញហើយ បានចាត់ជំនាញពិនិត្យនិងស្រាវជ្រាវករណីនេះហើយ។ អរគុណ»។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួង បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ដែលដឹកអ្នកដំណើរចេញពីព្រលានយន្តហោះ យកទៅដាក់នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ២៤ម៉ោងនោះ បានលួចទម្លាក់អ្នកដំណើរបរទេសនៅតាមផ្លូវ ដោយមិនទាន់ដឹងពីលទ្ធផលនៅឡើយ។ 

បើតាមរូបភាពដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ឡានក្រុងមួយនេះ ត្រូវបានគេថតផ្លាកលេខបាន គឺរដ្ឋ 3-0215៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន​៖ នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ យើង​ចូលរួម​ជួយ​ចែករំលែក​ធនធាន ទោះបី​តិច ឬ​ច្រើនក្តី ដើម្បី​ចូលរួម​ជួយ​ដល់​បងប្អូន ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​និងតំណាងអង្គការសុខភាពពិភពលោក ​ចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យបង្អែកថ្មពួក​ ​និងមូលដ្ឋានសុខាភិបាលមួយចំនួន​ ​ក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
មន្ត្រីជំនាញ ​ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងប្រាំង​ និងរឹបអូសបានវត្ថុតាងជាច្រើន​
ព័ត៌មានជាតិ
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រៀម «អង្ករ» ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់
ព័ត៌មានជាតិ
បុរី KP ម៉ន ដានី នាំអំណោយជួយដល់ប្រជាពលរដ្ឋ ជាង ៤.០០០ គ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
ទឹកជន់លិចនៅស្រុកថ្មពួក ​បន្តហូរចូលទៅប្រាសាទបន្ទាយឆ្មារ, ​ទេសរដ្ឋមន្ត្រី គន់ គីម ​ដឹកនាំកម្លាំងចុះទៅកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី