រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​និងតំណាងអង្គការសុខភាពពិភពលោក ​ចុះពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យបង្អែកថ្មពួក​ ​និងមូលដ្ឋានសុខាភិបាលមួយចំនួន​ ​ក្នុងខេត្តបន្ទាយមានជ័យ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំក្រុមការងារ ដែលមានវត្តមានលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវរដ្ឋលេខាធិការពីរនាក់ និងមន្ត្រីសុខាភិបាលមួយចំនួនទៀត បានធ្វើដំណើរចុះទៅពិនិត្យស្ថានភាពទឹកជំនន់ជន់លិចមន្ទីរពេទ្យថ្មពួក និងមូលដ្ឋានសុខាភិបាលមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។ 

របាយការណ៍ពីលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យក្រុមការងារដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៩:២១ នាទី មានទឹកហូរធ្លាក់យ៉ាងគំហុកលិចពីប្រទេសថៃ ជន់លិចឃុំមួយចំនួនរបស់ស្រុកថ្មពួក ក្នុងនោះបានធ្វើឲ្យមានការជន់ទឹកលិចមន្ទីរពេទ្យបង្អែកថ្មពួក ស្រុកប្រតិបត្តិថ្មពួក និងមណ្ឌលសុខភាពគំរូ ដែលទីតាំងទាំងបីនេះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកថ្មពួក ដោយមានកំពស់ទឹកជន់លិច ប្រហែល១ម៉ែត្រ ហើយកន្លែងខ្លះអាចលើសពីនេះ។

ចំពោះអ្នកជម្ងឺចំនួន១៣នាក់ ដែលកំពុងព្យាបាល ត្រូវបានជួយសង្រ្គោះជម្លៀសដឹកចេញទៅកាន់មន្ទីរពេទ្យបង្អែកស្វាយចេកបានទាន់ពេលវេលា ហើយករណីជំងឺធ្ងន់០១នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តមង្គលបូរី រីឯអ្នកជម្ងឺផ្សេងទៀតចំនួន ២៧នាក់ ដែលមានសភាពធូរស្បើយខ្លះបានសុំចេញទៅផ្ទះ ខ្លះទៀតត្រូវបាននាំយកចេញទៅសម្រាកនៅផ្ទះបងប្អូននៅជិតមន្ទីរពេទ្យដែលមិនលិចទឹក។

រីឯសម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ដូចជា ម៉ាស៊ីនអេកូសាស្រ្ត ឱសថ និងបរិក្ខាពេទ្យសំខាន់ៗមួយចំនួន ត្រូវបានកម្លាំងកងទ័ពជួយអន្តាគមន៍លីសែងដាក់លើទូក យកមកលើគោក។ ចំពោះអគ្គិសនី ត្រូវបានបិទទាំងស្រុង ហើយស្ថានភាពជាក់ស្តែង តាមការពិនិត្យជាបឋម ទំហំនៃការខូចខាតមន្ទីរពេទ្យបង្អែកថ្មពួកនេះ គឺអាចលើសពី ៧០%។ រីឯបុគ្គលិក​ និងក្រុមគ្រូពេទ្យមួយចំនួនធំដែលបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកថ្មពូក ក៏ត្រូវរងនូវទឹកជន់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯ.ឧ. សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការសោកស្តាយចំពោះគ្រោះទឹកជំនន់នេះ ហើយបានណែនាំមន្ទីរសុខាភិបាលខេត្ត ចាត់ចែងបន្តឲ្យមានក្រុមគ្រូពេទ្យចល័ត និងប្រចាំការបន្តការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងណែនាំឲ្យរៀបចំផែនការសម្រាប់រៀបចំឡើងវិញនូវការខូចខាតទាំងប៉ុន្មាន ក្រោយពេលទឹកស្រកទៅវិញ ព្រមទាំងអំពាវនាវឲ្យបងប្អូនប្រជាលរដ្ឋ មានការប្រុងប្រយ័ត្ន រក្សាអនាម័យដៃ និងខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ អនាម័យចំណីអាហារ ពិសេសត្រូវប្រើប្រាស់ទឹកស្អាត ពិសារទឹកដាំពុះ ដើម្បីចៀសវាងជំងឺរាក​រូស រាកមួយ ឫពុលចំណីអាហារ ប្រយ័ត្នពស់ចឹក និងសត្វអសិរពិសទិចឫខាំ ការពារកូនចៅក្រែងលង់ទឹក និងការពារជំងឺឆ្លង ដូចជាគ្រុនផ្តាសាយធំ គ្រុន​ឈីក​ គ្រុនឈាម គ្រុនចាញ់ ជំងឺរលាកផ្លូវដង្ហើម ជំងឺកូវីដ-១៩ ជំងឺរលាកបំពង់ក កមរមាស់ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចែកមុងនៅទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរីចំនួន ២០០គ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន​៖ វិស័យ​កសិកម្ម​-​កសិឧស្សាហកម្ម គឺ​នៅតែ​ជា​វិស័យ​ដ៏​សំខាន់​ចម្បង​បំផុត ក្នុងការ​ពង្រឹង​សេដ្ឋកិច្ចជាតិ​កម្ពុជា​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា និង​លោកជំទាវ នាំ​អំណោយ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ជា​គ្រឿងឧបភោគ​-​បរិភោគ និង​ថ្នាំពេទ្យ ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​
ព័ត៌មានជាតិ
នៅ​ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ ទឹកទន្លេ ឡើង​តិចតួច​!
ព័ត៌មានជាតិ
Good News៖ ព្រឹក​ថ្ងៃទី​១៩​តុលា​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បន្ត​ស្រក​ចុះ​
ព័ត៌មានជាតិ
Good News៖ កាលពី​ថ្ងៃទី​១៨​តុលា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​កម្ពុជា​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ យើង​ចូលរួម​ជួយ​ចែករំលែក​ធនធាន ទោះបី​តិច ឬ​ច្រើនក្តី ដើម្បី​ចូលរួម​ជួយ​ដល់​បងប្អូន ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី