(ខេត្តបន្ទាយមានជ័យ)៖ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗ ដោយសារទឹកជំនន់ ដែលហូរធ្លាក់ពីថៃ បានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅវេលា ៧:០០ យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ហូរមកពីប្រទេសថៃ មកកាន់ទីទួលសុវត្ថិភាព ហើយឃុំចំនួន២ គឺឃុំគំរូ និងឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច នៅពេលនេះ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់តំបន់មានសុវត្ថិភាព៕




