សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ​ និងឧបត្ថម្ភគ្រួសារសពដែលស្លាប់ដោយជំនន់ទឹកភ្លៀង ​ក្នុងមួយគ្រួសារ១០លានរៀល​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារ បន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។ 

នេះជាលើកទី២ហើយ ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដែលកាលពី លើកទីមួយ សម្តេចបានឧបត្ថម្ភ​១០ម៉ឺនដុល្លាររួចមកហើយសម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៍បានឧបត្ថម្ភគ្រួសារសពដែលស្លាប់ ដោយជំនន់ទឹកភ្លៀង២០នាក់ដោយក្នុងមួយគ្រួសារៗចំនួន១០លានរៀល គ្រប់ខេត្តដែលទទួលរងគ្រោះទឹកជំនន់និងមានប្រជាពលរដ្ឋស្លាប់។

ជាមួយគ្នានេះ ឯកឧត្តមអ៊ុំ រាត្រី សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង
បុរី KP ម៉ន ដានី នាំអំណោយជួយដល់ប្រជាពលរដ្ឋ ជាង ៤.០០០ គ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
ទឹកជន់លិចនៅស្រុកថ្មពួក ​បន្តហូរចូលទៅប្រាសាទបន្ទាយឆ្មារ, ​ទេសរដ្ឋមន្ត្រី គន់ គីម ​ដឹកនាំកម្លាំងចុះទៅកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​កំពុងស្រាវជ្រាវករណីឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ​ដែលដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះទម្លាក់តាមផ្លូវ ​ដោយពុំទាន់ដឹងលទ្ធផលតេស្តមេរោគកូវីដ១៩
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ​អបអរសាទរចំពោះបេក្ខជនជ័យលាភីអាហារូបករណ៍ថ្នាក់ឯកទេសវេជ្ជសាស្រ្ដចំនួន ៧២រូប ​ដែលនឹងចេញទៅបន្ដការសិក្សានៅប្រទេសបារាំង​
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ
ព័ត៌មានជាតិ
​ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿ និងកុំទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមអនឡាញ ​មកព្យាបាលខ្លួនឯង ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី