កងកម្លាំងអន្តរាគមន៍ចំនួន​ ១៣៥រូប ​បានបញ្ចប់វគ្គបំប៉នទប់ទល់ ប្រឆាំងបាតុកម្ម កុបកម្ម ភេរវកម្ម ​និងការចាប់ខ្លួនបែប VIP​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីបិទវគ្គបំប៉ន កងកម្លាំង​អន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ស្តីពី ការទប់ទល់ ប្រឆាងបាតុកម្ម កុបកម្ម កាទប់ទល់ប្រឆាំងភេរវកម្ម និងការចាប់ខ្លួនបែប VIP នៅស្នងការដ្ឋាននគរបាលខេត្ត។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែតុលា។ 

រដ្ឋបាលខេត្តសៀមរាប បានបន្តថា ក្រោយពីស្តាប់របាយការណ៍របស់ លោក ស្នងការនគរបាលខេត្ត និងការធ្វើសមយុទ្ធរបស់កងកម្លាំងដែលទើបនឹងបញ្ចប់វគ្គបំប៉ននេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងទាំង១៣៥រូប ដែលបានខិតខំបំពេញភារកិច្ច ចូលរួមបំប៉នសមត្ថភាពក្នុងការការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសាធារណៈ តាមយរៈការតម្រង់ទិសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្ត ដែលបានបំប៉នរយៈពេល១៤ថ្ងៃនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង
ទឹកជន់លិចនៅស្រុកថ្មពួក ​បន្តហូរចូលទៅប្រាសាទបន្ទាយឆ្មារ, ​ទេសរដ្ឋមន្ត្រី គន់ គីម ​ដឹកនាំកម្លាំងចុះទៅកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​កំពុងស្រាវជ្រាវករណីឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ​ដែលដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះទម្លាក់តាមផ្លូវ ​ដោយពុំទាន់ដឹងលទ្ធផលតេស្តមេរោគកូវីដ១៩
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ​អបអរសាទរចំពោះបេក្ខជនជ័យលាភីអាហារូបករណ៍ថ្នាក់ឯកទេសវេជ្ជសាស្រ្ដចំនួន ៧២រូប ​ដែលនឹងចេញទៅបន្ដការសិក្សានៅប្រទេសបារាំង​
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ
ព័ត៌មានជាតិ
​ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿ និងកុំទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមអនឡាញ ​មកព្យាបាលខ្លួនឯង ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ​ និងឧបត្ថម្ភគ្រួសារសពដែលស្លាប់ដោយជំនន់ទឹកភ្លៀង ​ក្នុងមួយគ្រួសារ១០លានរៀល
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី