(ព្រៃវែង)៖ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ឯកឧត្តម ស សុខា បានអញ្ជើញចូលរួមជាអធិបតីពិធីសំណេះសំណាលសួរសុខទុក្ខគ្រួសារយុទ្ធជនពលី និងមរណៈ ចំនួន ១១១គ្រួសារ នៅស្រុកស៊ីធរកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ប្រគល់ជូនដល់គ្រួសារយុទ្ធជនពលី និងមរណៈ ទាំង ១១១គ្រួសារ ដើម្បីជាការរួមចំណែកជួយសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់ផងដែរ៕




