​ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿ និងកុំទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមអនឡាញ ​មកព្យាបាលខ្លួនឯង ព្រោះអាចគ្រោះថ្នាក់ដល់អាយុជីវិត​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឲ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការទិញថ្នាំមកព្យាបាលខ្លួនឯង និងមានគ្រោះថ្នាក់ដល់អាយុជីវិត។

ចំពោះការផ្សព្វផ្សាយតាមអនឡាញបែបអនាធិបតេយ្យ មិនមានច្បាប់ត្រឹមត្រូវ ក្រសួងសុខាភិបាល សូមអំពាវនាវ ៖

១. ដល់បុគ្គលដែលមានបញ្ហាសុខភាព សូមកុំទិញប្រើប្រាស់ ហើយត្រូវទៅស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញត្រឹមត្រូវ 

២. ជនដែលផ្សាយតាមអនឡាញនូវឱសថ ឬបរិក្ខាពេទ្យ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈបជាបន្ទាន់ ហើយក្រសួង និងចាត់ការតាមផ្លូវច្បាប់ជាធរមាន។ ត្រូវគោរពច្បាប់គ្រប់គ្រងឱសថ ដែលមានជាធរមាន ដែលគ្រប់មុខឱសថ ត្រូវតែចុះបញ្ជិកានៅក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយឱសថតាមរូបភាពណាក៏ដោយ ក៏ត្រូវតែមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលដែរ។ 

៣. ការផ្សាយតាមអនឡាញនេះ តម្រូវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សូមកុំជឿតាមការឃោសនា ឬការផ្សាយឱសថនេះឲ្យសោះ ហើយចូលរួមរាយការណ៍ជូនក្រសួងសុខាភិបាលនូវភាពមិនប្រក្រតីទាំងឡាយ ជាមួយនិងប្រភពច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេល។ បើយើងមិនជឿនិងមិនទិញ គឺមិនបារម្ភដល់ហានិភ័យសុខភាព ហើយអ្នកលក់ក៏លក់មិនដាច់យូរៗទៅឈប់ឯងហើយ។ 

៤. សូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផងដែរ។ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប យើងពិបាកតាមរកណាស់ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយនៅស្រុកគេក៏មានការពិបាកតាមរកដូចគ្នាដែរ។ ដូច្នេះ សំខាន់គឺការចូលរួមពបុគ្គលម្នាក់ៗ កុំជឿ និងកុំទិញ។ 

ជាមួយគ្នានេះដែរ ក្រសួងក៏កំពុងបន្តស្រាវជ្រាវលើករណីទាំងនេះជាបណ្តើៗ ហើយកន្លងមកក៏បានចាត់ការផាកពិន័យ និងបិទបានមួយចំនួនហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រៀម «អង្ករ» ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់
ព័ត៌មានជាតិ
បុរី KP ម៉ន ដានី នាំអំណោយជួយដល់ប្រជាពលរដ្ឋ ជាង ៤.០០០ គ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
ទឹកជន់លិចនៅស្រុកថ្មពួក ​បន្តហូរចូលទៅប្រាសាទបន្ទាយឆ្មារ, ​ទេសរដ្ឋមន្ត្រី គន់ គីម ​ដឹកនាំកម្លាំងចុះទៅកាយផ្លូវបង្ហូរទឹកបញ្ចៀសការហូរចូលប្រាសាទ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ​កំពុងស្រាវជ្រាវករណីឡានក្រុងស្លាកលេខរដ្ឋមួយគ្រឿង ​ដែលដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះទម្លាក់តាមផ្លូវ ​ដោយពុំទាន់ដឹងលទ្ធផលតេស្តមេរោគកូវីដ១៩
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ​អបអរសាទរចំពោះបេក្ខជនជ័យលាភីអាហារូបករណ៍ថ្នាក់ឯកទេសវេជ្ជសាស្រ្ដចំនួន ៧២រូប ​ដែលនឹងចេញទៅបន្ដការសិក្សានៅប្រទេសបារាំង​
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង​ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី