អាមេរិក ផ្តល់​ថវិកា ១០​ម៉ឺន​ដុល្លារ ជួយ​ក្នុង​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ នៅ​កម្ពុជា​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ តាមរយៈ​ទីភ្នាក់ងារ​ផ្តល់ជំនួយ​ដល់​សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិក ផ្តល់​ថវិកា​សរុប​ចំនួន ១០​ម៉ឺន​ដុល្លារ ជា​ជំនួយ​មនុស្សធម៌​បន្ទាន់ ដើម្បី​ជួយ​ក្នុងការ​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​។​

​ស្ថានទូត​អាមេរិក បានប្រកាសថា ការិយាល័យ​ផ្នែក​ជំនួយ​មនុស្សធម៌​របស់​ទីភ្នាក់ងារ USAID ធ្វើជា​ដៃគូ​ជាមួយ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP របស់​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់ជំនួយ​សម្រាប់​គ្រា​បន្ទាន់ ដល់​មនុស្ស ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់​នេះ​។​

​ស្ថានទូត​អាមេរិក ប្រកាសថា គិត​តាំងពី​ឆ្នាំ​២០១៨ មក ជំនួយ​របស់​ទីភ្នាក់ងារ USAID បាន​ជួយ​អង្គការ WFP នៅក្នុង​ការចាប់​ដំណើរកា​រ​ទំរង់​កម្មវិធី​គ្រប់​ជ្រុងជ្រោយ​លើកដំបូង​បង្អស់ ស្តីពី ការគ្រប់គ្រង​ហានិភ័យ​នៃ​មហន្តរាយ ( កម្មវិធី​សម្រាប់​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​ភ្លាមៗ ) នៅ​កម្ពុជា ដើម្បី​ពង្រឹង​ការត្រៀម​រៀបចំ​ទប់ទល់ និង​ការឆ្លើយតប ដើម្បី​សង្គ្រោះ​ជីវិត និង​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​ផ្នែក​សេដ្ឋកិច្ច សង្គម ដោយសារ​មហន្តរាយ​ធម្មជាតិ​។​

​គិត​តាំងពី​ឆ្នាំ​២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់​ថវិកា​ចំនួន​ជាង ៧​លាន​ដុល្លារ សម្រាប់​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ ការត្រៀម​រៀបចំ​បង្ការ​ជាមុន និង​ជំនួយ​សម្រាប់​កាត់បន្ថយ​ហានិភ័យ នៅ​កម្ពុជា​។ តាមរយៈ​ភាពជា​ដៃគូ​រវាង​តំបន់​ទន្លេមេគង្គ និង​សហរដ្ឋអាមេរិក ថែមទាំង​កំពុងតែ​ពង្រីក​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ និង​ការឆ្លើយតប​នៅក្នុង​ស្រុក នៅ​ទូទាំងប្រទេស ទាំង ៥ ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម ដែល​រួមមាន ទាំង​ប្រទេស​កម្ពុជា​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ​ និងឧបត្ថម្ភគ្រួសារសពដែលស្លាប់ដោយជំនន់ទឹកភ្លៀង ​ក្នុងមួយគ្រួសារ១០លានរៀល
ព័ត៌មានជាតិ
កងកម្លាំងអន្តរាគមន៍ចំនួន​ ១៣៥រូប ​បានបញ្ចប់វគ្គបំប៉នទប់ទល់ ប្រឆាំងបាតុកម្ម កុបកម្ម ភេរវកម្ម ​និងការចាប់ខ្លួនបែប VIP​
ព័ត៌មានជាតិ
ក្រសួងធនធានទឹក៖ ​ដាច់ខ្នងអាងតាម៉េងក្នុងស្រុកថ្មពួកប្រវែង ​៥ម៉ែត្រ ​និងត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ ​
ព័ត៌មានជាតិ
សម្តេចពញាចក្រី ហេង សំរិន ប្រគល់អំណោយ​ អង្ករ មី ទឹកសុទ្ធ និងសម្ភារៈផ្សេងទៀត​ ដល់តំណាងរាស្រ្តយកចែកជូនពលរដ្ឋរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​គ្រួសារ​យុទ្ធជន​ពលី និង​មរណៈ ១១១​គ្រួសារ នៅ​ស្រុក​ស៊ីធរ​កណ្តាល​
ព័ត៌មានជាតិ
នៅ​យប់​នេះ ទឹកជំនន់ ហូរ​ចាក់​ពី​ប្រទេស​ថៃ កំពុង​វាយលុក​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី