លោក​ឧកញ៉ា លី ហួរ និង​ថ្នាក់ដឹកនាំ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចូលរួម​គោរព​ដួងវិញ្ញាណ​ក្ខ​ន្ធ និង​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​លោកជំទាវ​ឧកញ៉ា កែវ ម៉ាលី​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ថ្នាក់ដឹកនាំ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចូលរួម​គោរព​ដួងវិញ្ញាណ​ក្ខ​ន្ធ និង​រំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​លោក​ជំទាវ​ឧកញ៉ា កែវ ម៉ាលី អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​ជាទី​ប្រឹក្សា​ប្រធានព្រឹទ្ធសភា ដែល​បានទទួល​មរណភាព នៅ​ថ្ងៃ​ពុធ ១២​រោច ខែ​អសុ​ជ្ស ឆ្នាំ​ជូន ទោស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ០១:០៧​នាទី រំលង​អា​ធ្រា​ត្រ ក្នុង​ជន្មាយុ ៦៥​ឆ្នាំ ដោយ​រោគាពាធ​។​

​ក្នុងការ​ចូលរួម​គោរព និង​រំលែក​ទុក្ខ​នេះ លោក​ឧកញ៉ា លី ហួរ បាន​លើកឡើងថា ការទទួល​មរណភាព​របស់លោក​ជំទាវ​ឧកញ៉ា កែវ ម៉ាលី គឺជា​ការបាត់បង់​ភរិយា និង​មាតា​ជាទីគោរព​ស្រឡាញ់​បំផុត ប្រកបដោយ​ព្រហ្ម​វិហារធម៌ ចំពោះ​ក្រុមគ្រួសារ ហើយក៏​ជាការ​បាត់បង់​បុគ្គល​ដ៏​ឆ្នើម និង​ប្រកបដោយ​គុណបំណាច់ ដែល​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​បុព្វហេតុ បម្រើប្រជាជន និង​សង្គមជាតិ​កម្ពុជា​ដោយ​ស្មោះសរ​។ ទោះបី​រូប​កាយ​របស់​លោកជំទាវ​ឧកញ៉ា បាន​ឃ្លាត​ចាក​ឆ្ងាយ​ទៅ​មែនពិត ប៉ុន្តែ​ស្នាដៃ សមិទ្ធផល​ដ៏​ច្រើន​រាប់មិនអស់​របស់លោក​ជំទាវ ប្រកបដោយ​ព្រហ្ម​វិហារធម៌ ផ្គត់ផ្គង់​គ្រប់បែបយ៉ាង​ដល់​ក្រុមគ្រួសារ និង​ជា​ថ្នាក់ដឹកនាំ​គំរូ របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ព្រឹទ្ធសភា​កម្ពុជា ដែល​មិនអាច​បំភ្លេចបាន​។​

​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ក៏​ក្រៀមក្រំ​នេះ ក្នុងនាម​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា សូម​ចូលរួម​រំលែក​មរណទុក្ខ ជាមួយ​ក្រុមគ្រួសារ​ញាតិ​មិត្ត​ទាំងអស់​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព លោកជំទាវ​ឧកញ៉ា បាន​សោយ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​ជម្រាបជូន​ថា សព​លោកជំទាវ​ឧកញ៉ា កែវ ម៉ាលី តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​ផ្ទះ​លេខ ១០៥B ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​វិមាន​កែវចរណៃ​)៕​

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែជ័យលាភីថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទៅ៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២០
ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ បន្តទទួលជំនួយជាអង្ករ និងទឹកបរិសុទ្ធពីក្រុមហ៊ុនឯកជន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញកងកំលាំងទាំងបី ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០គ្រួសារ
ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ជម្រុញឲ្យជំនាញ និងអាជ្ញាធរមូលដ្ឋានបន្តតាមដាន ទោះបីទឹកអាងទំនប់ម្កាក់នៅស្រុកជីក្រែង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ន
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រីមាសទី៣ របស់រដ្ឋបាលខេត្ត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី