ពេទ្យធ្មេញ ដែល​បើកឡាន​បុក និង​ថយ​កិន​សម្លាប់​យុវជន​ម្នាក់ នៅ​ទួល​ស្វាយព្រៃ រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ជូន​ទៅដល់​តុលាការ​ហើយ​!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ប៉ូលិស បាន​បញ្ជូន​ពេទ្យធ្មេញ ដែល​បាន​បើកឡាន​ទំនើប បុក ហើយ​ថយក្រោយ កិន​សម្លាប់​យុវជន​ម្នាក់ ទៅកាន់​តុលាការ​ហើយ​។ ហេតុការណ៍​បើកឡាន​បុក​ម៉ូតូ និង​ថយក្រោយ កិន​សម្លាប់​មនុស្ស​នេះ បានកើត​ឡើង នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​។​

​សកម្មភាព​របស់​ពេទ្យធ្មេញ ដែល​បាន​បើកឡាន​បុក និង​ថយក្រោយ​កិន​បន្ថែម បណ្តាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ត្រូវបាន​ថត​ជាប់ ក្នុង​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​។​

​អ្នក​បើកឡាន​បុក​សម្លាប់​មនុស្ស​នោះ ឈ្មោះ យ៉ាន់​ណា លី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ 5M ក្រុមទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។ យុវជន​នេះ បាន​ស្លាប់ ក្រោយ​អ្នក​បើកឡាន ជា​ពេទ្យធ្មេញ បាន​បុក ហើយ​ថយ​ឡាន កិន​បន្ថែម​។ រីឯ​អ្នករួមដំណើរ ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជា​អ្នករត់​កង់​បី ស្នាក់នៅ​ភូមិ​ស្រះកែវ សង្កាត់​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ យុវជន​នេះ របួសធ្ងន់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​នេះ បានកើត​ឡើង នៅ​ផ្លូវ​លេខ​១៧៣ កែង​ផ្លូវ​៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ម៉ោង ១១:៣០ នាទី​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ដោយ​រថយន្ត​ម៉ាក Lexus NX 200 T ស្លាក​លេខ ភ្នំពេញ 2BH-8494 បាន​បើក​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ ប៉ើង​ទៅ​ផ្ទប់​របង​ផ្ទះ​។ ចំណែក​ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លាក លេខ កណ្តាល 1AI-3848​។​

​វិ​ដេ​អូ ដែល​ថត​ជាប់​ដោយ​កាំ​ម៉ា​រ៉ា​សុវត្ថិភាព បានបង្ហាញ​ពី​សកម្មភាព​ដ៏​សាហាវ​របស់​អ្នក​បើកឡាន គឺ​ក្រោយ​បុក​ម៉ូតូ​ជនរងគ្រោះ​ខ្ទាត​ទៅ​ផ្ទប់​នឹង​របង​ផ្ទះ​ហើយ គឺ​អ្នក​បើកឡាន​នោះ បាន​ថយ​ឡាន កិន​បន្ថែម​លើ​យុវជន​ម្នាក់​ថែមទៀត​។ យុវជន​នោះ បាន​ស្លាប់ នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនបង្ក កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​។ ជនបង្ក ពិតជា​មាន​ចរិត​ឃោរឃៅ​ព្រៃផ្សៃ​ណាស់​។​

​មហាជន ចាប់អារម្មណ៍ និង​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ជនបង្ក ជា​ពេទ្យធ្មេញ ហើយ​សង្ឃឹមថា តុលាការ នឹង​ចោទប្រកាន់ និង​ផ្តន្ទាទោស​តាម​បទល្មើស លើ​ជនបង្ក ព្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជា​ចេតនា​សម្លាប់​មនុស្ស​។​

​មហាជន​សង្ឃឹមថា តុលាការ នឹងមិន​ទទួល​សំណូក តាមរយៈ​អ្នក​រត់ការ ដូច​អ្វីដែល​ធ្លាប់​កើតឡើង​ក្នុងសង្គម​យើង​កន្លងមក​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលខេត្តពោធិ៍សាត់ បន្តទទួលជំនួយជាអង្ករ និងទឹកបរិសុទ្ធពីក្រុមហ៊ុនឯកជន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញកងកំលាំងទាំងបី ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០គ្រួសារ
ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ជម្រុញឲ្យជំនាញ និងអាជ្ញាធរមូលដ្ឋានបន្តតាមដាន ទោះបីទឹកអាងទំនប់ម្កាក់នៅស្រុកជីក្រែង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ន
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រីមាសទី៣ របស់រដ្ឋបាលខេត្ត
ព័ត៌មានជាតិ
លោក​ឧកញ៉ា លី ហួរ និង​ថ្នាក់ដឹកនាំ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ចូលរួម​គោរព​ដួងវិញ្ញាណ​ក្ខ​ន្ធ និង​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​លោកជំទាវ​ឧកញ៉ា កែវ ម៉ាលី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី