(ខេត្តព្រះសីហនុ)៖ ជំនន់ទឹកភ្លៀង បានកើតឡើង នៅស្រុកព្រៃនប់ និងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។ នេះក៏ដោយសារតែភ្លៀងខ្លាំងពេក។
ជំនន់ទឹកភ្លៀង នៅខេត្តព្រះសីហនុ ជាថ្មី នាពេលនេះ បានកើតឡើង ខណៈដែលផ្លូវថ្មី ៣៤ខ្សែ នៅក្រុងព្រះសីហនុ ទើបតែស្ថាបនារួចរាល់ស្ទើរតែ ១០០%។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នោះ និងមើលផែនទី ដើម្បីរំដោះជំនន់ទឹកភ្លៀងនោះភ្លាមៗផងដែរ៕




