រាជធានី​ភ្នំពេញ បង្កើត​ក្រុមការងារ​ប្រចាំការ នៅតាម​ទីតាំង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច បង្កើត​ក្រុមការងារ​ប្រចាំការ នៅតាម​ទីតាំង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ក្រុមការងារ​ទាំង ៣​ក្រុម​នេះ ត្រូវ​ប្រចាំការ​ទទួលដោះស្រាយ​រាល់​បញ្ហា និង​សហការ​ជួយសង្គ្រោះ​បឋម​នៅពេល​មាន​សភាពការណ៍​សំខាន់ៗ នៅតាម​ទីតាំង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​។​

​តាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ គឺ​ក្រុមការងារ​ទី​១ មាន​សមាសភាព ៣៣​រូប ប្រចាំការ​នៅរ​ង្វ់​មូល​ស្ត្រី​ឱប​កួរស្រូវ ទទួលខុសត្រូវ​ភូមិសាស្ត្រ​តំបន់ សង្កាត់​ព្រែកកំពឹស និង​សង្កាត់​រលួស ខណ្ឌដង្កោ ដឹកនាំ​ដោយ​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ និង​ឯកឧត្តម ហួត ហៃ អភិបាលរង រាជធានី​ភ្នំពេញ​។​

​ចំណែក​ក្រុមទី​២ មាន​សមាសភាព ៤១​រូប ទទួលខុសត្រូវ​ភូមិសាស្ត្រ​តំបន់ សង្កាត់​គង​ន​យ សាក់​សំពៅ និង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្រុមទី​២ ដឹកនាំ​ដោយ​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាលរង រាជធានី​ភ្នំពេញ ឯកឧត្តម ស៊ុយ សេ​រិ​ទ្ធ អភិបាលរង រាជធានី​ភ្នំពេញ និង​លោកជំទាវ កែវ សុខ​ពិសី អភិបាលរង រាជធានី​ភ្នំពេញ​។​

​ក្រុមទី​៣ មាន​សមាសភាព ១៧​រូប ដឹកនាំ​ដោយ​ឯកឧត្តម កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ ប្រចាំការ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា ជំនន់​ទឹកភ្លៀង នៅ​រាជធានី​ភ្នំពេញ បានកើត​ឡើង​ពី​ទឹកស្ទឹង​ព្រែក​ត្នោត ចាប់តាំងពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។ រហូតដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​លិចលង់​នៅ ៥​សង្កាត់ ក្នុង​ខណ្ឌដង្កោ គឺ​សង្កាត់​ព្រែកកំពឹស សង្កាត់​រលួស សង្កាត់​គង​ន​យ សង្កាត់​សាក់​សំពៅ និង​សង្កាត់​ស្ពានថ្ម​។ ក្នុងនោះ មាន​ប្រជាពលរដ្ឋ ៥០០០​នាក់ រងគ្រោះ​ដោយ​ទឹកជំនន់ និង​ត្រូវបាន​ជម្លៀស ទៅកាន់​ទីទួល​សុវត្ថិភាព​៕​

អត្ថបទដែលជាប់ទាក់ទង
ពេទ្យធ្មេញ ដែល​បើកឡាន​បុក និង​ថយ​កិន​សម្លាប់​យុវជន​ម្នាក់ នៅ​ទួល​ស្វាយព្រៃ រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ជូន​ទៅដល់​តុលាការ​ហើយ​!
ព័ត៌មានជាតិ
Breaking News៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង កើនឡើង​ដល់​ជាង ២៤​ម៉ឺន​នាក់ រីឯ​អ្នកស្លាប់ កើន​ដល់ ២៤​នាក់​
ព័ត៌មានជាតិ
ទោះជា​ផ្លូវ ៣៤​ខ្សែ ធ្វើ​រួច​ស្ទើរតែ​ទាំងស្រុង​ក៏ដោយ តែ​ខេត្ត​ព្រះសីហនុ នៅតែ​លិច​ទឹក ដោយសារ​ភ្លៀង​ខ្លាំង​!
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​សប្បុរជន បន្ត​នាំយក​ស្បៀង​សង្គ្រោះបន្ទាន់ ផ្តល់ជូន​ប្រជាពលរដ្ឋ​
ព័ត៌មានជាតិ
ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ៥១១ គ្រួសារ នៅ​ស្រុក​មោងឫស្សី បានទទួល​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី
ព័ត៌មានជាតិ
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សន្ទនា​តាមរយៈ​ទូរគមនាគមន៍​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី