សមាគមមិត្តភាពថៃ-កម្ពុជា ផ្តល់អំណោយជូនស្ថានទូតកម្ពុជា ​ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសប្បុរធម៌នានា ​ពិសេសជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ឯកឧត្តមឧត្តមសេនីយ៍ឯក Vichit Yathip ប្រធានសមាគមមិត្តភាពថៃ-កម្ពុជា និងជាប្រធានគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន កាលពីព្រឹកថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយជាឱសថ និងថវិកា មកប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសប្បុរធម៌នានា។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vichit Yathip បានជម្រាបជូន ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ពីកិច្ចប្រឹងប្រែងរបស់សមាគមមិត្តភាពថៃ-កម្ពុជា ក្នុងការកៀងគរថវិកាពីវិស័យឯកជនថៃ ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា ការស្វែងរកអាហារូបករណ៍ជូននិស្សិតខ្មែរ ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន និងការសម្របសម្រួលនាំយកនិស្សិតអាហារូបករណ៍មួយចំនួន ដែលជាប់គាំងដោយសារស្ថានការណ៍ជំងឺកូវីត១៩ ត្រលប់មកបន្តការសិក្សានៅក្នុងប្រទេសថៃវិញ។

ជាការឆ្លើយតប ឯកឧត្តម អ៊ូក សោភ័ណ បានថ្លែងអំណរគុណគណៈប្រតិភូសមាគមមិត្តភាពថៃ-កម្ពុជា ដែលបាននាំយកនូវអំណោយសប្បុរសធម៌ និងថវិកា មកប្រគល់ជូនស្ថានទូត ដើម្បីចូលរួមសម្រាលទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនងវប្បធម៌ ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ថៃ និងជានិច្ចជាកាលតែងយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានទុក្ខលំបាក។ 

ឯកឧត្តម អ៊ូក សោភ័ណ នឹងនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះ ទៅប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សហរដ្ឋអាមេរិកបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP ពីប្រទេសថៃ ដែលគិតជាទឹកប្រាក់មានចំនួន៨១៧លានដុល្លារ
អន្តរជាតិ
សភាថៃបើកសម័យប្រជុំពិសេស អំពាវនាវឱ្យ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង
អន្តរជាតិ
វីរបុរស​ប្រេ​ស៊ី​ល និងក្លឹប Barcelona លោក Ronaldinho ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
នាយករដ្ឋមន្រ្តី ប្រទេសប៊ុលហ្គារី ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមនៅប្រទេសថៃ
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តប្រជាជនចិន ដែលជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី