(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាស នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលានេះថា នៅទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែតុលាម្សិលមិញ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ។
គិតមកដល់ម៉ោង ៧ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់។ ក្នុងនោះ ២៧៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕




