លោក​ឧកញ៉ា លី ហួរ ចូលរួម​រំលែក​មរណ​ទុក្ខ​ក្រុមគ្រួសារ​នៃ​សព​លោកជំទាវ​ឧកញ៉ា​បណ្ឌិត កែវ ម៉ាលី​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិក នៃ​សមាគម​ទាំងអស់ បាន​សម្តែង​នូវ​ក្តី​រន្ធត់​ក្តុកក្តួល សោកស្តាយ​យ៉ាង​ក្រៃលែង ដែល​បានទទួល​ដំណឹង​ដ៏​ក្រៀមក្រំ ចំពោះ​ការបាត់បង់ លោកជំទាវ​ឧកញ៉ា​បណ្ឌិត កែវ ម៉ាលី អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ជាទី​ប្រឹក្សា​ប្រធានព្រឹទ្ធសភា​។​

​ក្នុង​សារលិខិត​រំលែក​មរណ​ទុក្ខ ជូន​ចំពោះ​ក្រុមគ្រួសារ​នៃ​សព ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ លោក​ឧកញ៉ា លី ហួរ បាន​លើកឡើងថា «​មរណភាព​របស់លោក​ជំទាវ គឺជា​ការបាត់បង់​ឥស្សរជន​ជាន់ខ្ពស់​ដ៏​ឆ្នើម ប្រកបដោយ​គុណបំណាច់​ដ៏​ថ្លៃថ្លា បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​បម្រើប្រជាជន និង​សង្គមជាតិ​កម្ពុជា​ដោយ​ស្មោះស​។ ទោះបី​រូប​កាយ បាន​ឃ្លាត​ចាក​ឆ្ងាយ​ទៅ​មែនពិត ប៉ុន្តែ​ស្នាដៃ សមិទ្ធផល​ដ៏​ច្រើន​រាប់មិនអស់​របស់លោក​ជំទាវ ប្រកបដោយ​ព្រហ្ម​វិហារធម៌ ផ្គត់ផ្គង់​គ្រប់បែបយ៉ាង​ដល់​ក្រុមគ្រួសារ និង​ជា​ថ្នាក់ដឹកនាំ​គំរូ​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ព្រឹទ្ធសភា​កម្ពុជា ដែល​មិនអាច​បំភ្លេចបាន​»​។​

​លោកជំទាវ​ឧកញ៉ា​បណ្ឌិត កែវ ម៉ាលី បានទទួល​មរណភាព នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ០១:០៧ នាទី រំលង​អា​ធ្រា​ត្រ ក្នុង​ជន្មាយុ ៦៥​ឆ្នាំ ដោយ​រោគាពាធ​៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​៖ ​កាកបាទក្រហមកម្ពុជា ​បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេស ដោយពុំទុកអ្នកណាមួយចោលនោះទេ​
ព័ត៌មានជាតិ
បិទផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា​ មិនឲ្យឡានដឹកទំនិញធុនធំឆ្លងកាត់ ជាបណ្ដោះអាសន្ន​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវជាង ១៣ម៉ឺនហិកតា​ ក្នុងនោះខូចខាតទាំងស្រុង​ជាង ៦ពាន់​ហិកតា​ ភាគច្រើននៅខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
NEWS UPDATE: ព្យុះទី១៧ ឈ្មោះ សូឌែល ​នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា​
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ "​ព្រះ​បរម​រតន​កោដ្ឋ​"
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី