សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ "​ព្រះ​បរម​រតន​កោដ្ឋ​"​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ ចូលរួម​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ "​ព្រះ​បរម​រតន​កោដ្ឋ​" នៅ​មណ្ឌប ឬ​ប្រាសាទតូច តម្កល់​ព្រះ​បរម​រូប​លើ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​។​

​គួរ​រំលឹក​ដែរ​ថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ "​ព្រះ​បរម​រតន​កោដ្ឋ​" ព្រះអង្គ​បានប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែកត្តិក ឆ្នាំច ចត្វា​ស័ក ព​.​ស ២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២​។ ហើយ​ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត កាលពី​ថ្ងៃ​ចន្ទ ១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា នាទី​ក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ទិវា​ដ៏​សែន​អាឡោះអាល័យ​នេះ ជា​គម្រប់​ខួប​៨​ព្រះវស្សា​នៃ​ការយាង​សោយ​ទីវ​ង្គ​តរបស់​ព្រះអង្គ​។ ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត ចងចាំ​ជានិច្ច​នូវ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​ព្រះអង្គ ពិសេស​គឺ​ព្រះរាជកិច្ច​ទាមទារ​ឯករាជ្យ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣៕​

( អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មានរបស់ក្រសួងមហាផ្ទៃ )

អត្ថបទដែលជាប់ទាក់ទង
WCS ជួយសង្គ្រោះកូនទាព្រៃស្លាបសនៅកម្ពុជា​ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ
ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​៖ ​កាកបាទក្រហមកម្ពុជា ​បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេស ដោយពុំទុកអ្នកណាមួយចោលនោះទេ​
ព័ត៌មានជាតិ
បិទផ្លូវជាតិលេខ ២, ៣, ៤, ៥, ២០, ២០អា, ២១, ២១អា​ មិនឲ្យឡានដឹកទំនិញធុនធំឆ្លងកាត់ ជាបណ្ដោះអាសន្ន​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវជាង ១៣ម៉ឺនហិកតា​ ក្នុងនោះខូចខាតទាំងស្រុង​ជាង ៦ពាន់​ហិកតា​ ភាគច្រើននៅខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
NEWS UPDATE: ព្យុះទី១៧ ឈ្មោះ សូឌែល ​នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើនទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី