វេជ្ជបណ្ឌិតនៅសេតវិមាន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តេស្ដអវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃជាប់ៗគ្នា​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាត)៖ វេជ្ជបណ្ឌិតនៅសេតវិមាន បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ហើយគាត់មិនឆ្លងទៅអ្នកដទៃនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

ការអះអាងនេះបានធ្វើឡើង ១០ថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីបានប្រកាសថា គាត់ និងភរិយាបានឆ្លងជំងឺនេះ។ នៅក្នុងអនុស្សរណៈមួយដែលចេញដោយសេតវិមានប៉ុន្មានម៉ោង មុនពេលដែលលោក ដូណាល់ ត្រាំ ត្រូវចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកវេជ្ជបណ្ឌិត Sean Conley បានមានប្រសាសន៍ថា ប្រធានាធិបតីបានតេស្ដអវិជ្ជមានក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយប្រើឧបករណ៍តេស្ដ BinaxNOW របស់ក្រុមហ៊ុន Abbott Laboratories ។

លោកវេជ្ជបណ្ឌិត Conley បាននិយាយថា ក្រុមវេជ្ជសាស្រ្តរបស់លោក ដូណាល់ ត្រាំ បានកំណត់ថា ផ្អែកលើទិន្នន័យ និងគោលការណ៍ណែនាំពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺសហរដ្ឋអាមេរិក «ប្រធានាធិបតីមិនឆ្លងទៅអ្នកដទៃទេ»។

គួរឱ្យដឹងដែរថាលោក ដូណាល់ ត្រាំ បានវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញនៅយប់ថ្ងៃច័ន្ទ ជាមួយនឹងការប្រមូលផ្តុំគ្នានៅសាន់ហ្វត រដ្ឋផ្លរីដា ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ចាប់តាំងពីគាត់បានបង្ហាញខ្លួននៅថ្ងៃទី០២ ខែតុលា ដោយសារតែគាត់និងលោកជុំទាវទី១ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី