ភូមិវប្បធម៌នៅខេត្តសៀមរាប ​ប្រកាសបិទអាជីវកម្ម ​និងសន្យាទូទាត់ប្រាក់ សំណងជូនបុគ្គលិកតាមច្បាប់ការងារ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ក្រុមហ៊ុនវប្បធម៌កម្ពុជា ប្រកាសបិទអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះតទៅ ដោយសារតែការរីករាលដាលជំងឺ​កូវីដ-១៩ បានធ្វើឲ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ដូច្នេះក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ នេះបើតាមលិខិតរបស់គណៈគ្រប់គ្រងភូមិវប្បធម៌កម្ពុជា ចុះថ្ងៃទី១១ ខែតុលា។

ក្នុងនោះ ក្រុមហ៊ុនវប្បធម៌កម្ពុជា បានបញ្ជាក់ថា ការបិទអាជីវកម្មនេះ នាំឲ្យមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់​គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ នៅថ្ងៃទី១២តុលាម្សិលមិញ នៅកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ទេ!
ព័ត៌មានជាតិ
ទឹកភ្លៀង ​ជន់លិចស្ពានឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ​មិនអាចឲ្យរថយន្តដឹកទំនិញចេញ-ចូលបាន​
ព័ត៌មានជាតិ
កម្ពុជា នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ព្យុះ​! សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា​
ព័ត៌មានជាតិ
ទីផ្សារកង្កែបមេពូជ ​កំពុងមានការកើនឡើងស្ទើរគ្រប់បណ្តាខេត្តបញ្ជាទិញតាម YouTube និង Facebook ​ដោយលក់ ១គូក្នុងតម្លៃ ៥ទៅ៦ម៉ឺនរៀល​
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ផ្ញើសារថ្លែងអំណរគុណ ​និងកោតសរសើរថ្នាក់ដឹកនាំ ​គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ក្នុងការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ
ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ​ ផ្តល់អំណោយដល់ពលករខ្មែរជិត ១៥០គ្រួសារ ​ដែលកំពុងជួបទុក្ខលំបាកដោយសារស្ថានភាពកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី