សម្តេចក្រឡាហោម ស ខេង ផ្ញើសារថ្លែងអំណរគុណ ​និងកោតសរសើរថ្នាក់ដឹកនាំ ​គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ក្នុងការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគ្រប់កម្រិត អាជ្ញាធរដែនដី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ចូលរួមក្នុងប្រតិបតិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសដ៏លំបាកនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញ ទៅមក នៅក្នុងគ្រាជួបគ្រោះអាសន្ន ដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះមហន្ដរាយធម្មជាតិ និងបានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តបាត់ដំបងផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតនៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបន្ដចូលរួមចំណែកកាន់តែផុលផុសថែមទៀត ក្នុងបេសកម្មដ៏មានសារៈសំខាន់នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង
អន្តរ​ក្រសួង​បន្តសិក្សា ​និង​ចងក្រង​ឯកសារ​ទីតាំង​ដី ក្នុងតំបន់ការពារ ធម្មជាតិ​​ និង​របៀងអភិរក្សជីវចម្រុះ​ ​ដើម្បីកាត់ឲ្យប្រជាពលរដ្ឋរស់នៅជាក់ស្ដែងក្នុងខេត្តកោះកុង​
ព័ត៌មានជាតិ
Good News៖ នៅថ្ងៃទី១២តុលាម្សិលមិញ នៅកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ទេ!
ព័ត៌មានជាតិ
ទឹកភ្លៀង ​ជន់លិចស្ពានឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ​មិនអាចឲ្យរថយន្តដឹកទំនិញចេញ-ចូលបាន​
ព័ត៌មានជាតិ
កម្ពុជា នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ព្យុះ​! សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា​
ព័ត៌មានជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្រក់ទឹកភ្នែក ថ្លែងអំណរគុណដល់កងទ័ព និងសុំទោសប្រជាជនដែលមិនបានធ្វើឱ្យជីវភាពពួកគេប្រសើរឡើង
អន្តរជាតិ
ទីផ្សារកង្កែបមេពូជ ​កំពុងមានការកើនឡើងស្ទើរគ្រប់បណ្តាខេត្តបញ្ជាទិញតាម YouTube និង Facebook ​ដោយលក់ ១គូក្នុងតម្លៃ ៥ទៅ៦ម៉ឺនរៀល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី