កម្ពុជា នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ព្យុះ​! សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ​ដល់​សាធារណជន សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៨-២០ ខែតុលា​។ អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​១៦-២០ ខែតុលា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ថា នៅលើ​សមុទ្រ​ចិន​ខាងត្បូង បានកើត​ព្យុះ​ទី​១៦ ឈ្មោះ ណា​ង​កា​។ តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​ចូល​ឈូង​សមុទ្រ​តុងកឹង ឆ្លងកាត់​កោះ​ហៃណាំ មុននឹង​ចូលដល់​ភាគ​ខាងជើង​វៀតណាម នៅ​ថ្ងៃទី​១៥ ខែតុលា​។ បន្ទាប់ពីនោះ ក្នុង​រង្វង់​ថ្ងៃទី​១៦-១៧ ខែតុលា ព្យុះ​ថ្មី​មួយទៀត នឹង​កើតឡើង ដែល​រាប់​ថា ជា​ព្យុះ​ទី​១៧ ឈ្មោះ សូ​ដែល ដែលមាន​កម្លាំង​ខ្លាំង​។ តាម​ការរំពឹងទុក ព្យុះ​នេះ នឹង​ចូល​ប្រទេស​វៀតណាម ត្រង់ចំណុច​គី​ញើ​ន រួច​បន្ថយឥទ្ធិពល​ជា​បន្តបន្ទាប់ ដោយ​បន្ត​ឆ្លងកាត់​ចូល​កម្ពុជា​យើង តាម​ខេត្តរតនគិរី នា​ថ្ងៃទី​១៨-១៩ ខែតុលា ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និ​សម្ពាធ​ទាប​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​ពី ២៣-២៩°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​បង្គួរ​។ នៅ​ថ្ងៃទី​១៨-១៩ ខែតុលា បណ្តា​ខេត្ត​នៅ​វាលទំនាប​មួយចំនួន ពិសេស​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង នឹង​អាចមាន​ភ្លៀង ពី​បង្គួរ ទៅ​ច្រើន​។​

​ដោយឡែក បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា សីតុណ្ហភាព មាន​ពី ២១-២៨°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម ទៅ​បង្គួរ​។ រីឯ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​ពី ២២-២៨°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម ទៅ​បង្គួរ​។ នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​ខ្យល់​បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ​។

សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កម្ពុជាទទួលរងឥទ្ធិពលព្យុះ បង្កជាជំនន់ទឹកភ្លៀង ដែលមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង​ កើតឡើងនៅ ១៧រាជធានីខេត្ត ហើយក្នុងនោះ ខេត្តជាប់ព្រំដែនថៃ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន​៕

អត្ថបទដែលជាប់ទាក់ទង
​ខេត្តបន្ទាយមានជ័យ​ ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បន្ថែម ទៀត ​ខណៈមានការបើកទំនប់ ធ្វើឲ្យស្ថានភាពទឹកកើនឡើងគួរឲ្យព្រួយបារម្ភ
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ​បង្ហាញលេខទូរស័ព្ទ ទំនាក់ទំនង​ ក្នុងករណីមានការឆ្លងរាលដាលជំងឺសត្វ ​អំឡុងស្ថានភាពទឹកជំនន់​
ព័ត៌មានជាតិ
ក្នុងស្ថានភាពទឹកជំនន់ ​រោងម៉ាស៊ីនកិនស្រូវមួយប្រកាសទិញស្រូវសើម ​ដើម្បីជួយកសិករ​
ព័ត៌មានជាតិ
អន្តរ​ក្រសួង​បន្តសិក្សា ​និង​ចងក្រង​ឯកសារ​ទីតាំង​ដី ក្នុងតំបន់ការពារ ធម្មជាតិ​​ និង​របៀងអភិរក្សជីវចម្រុះ​ ​ដើម្បីកាត់ឲ្យប្រជាពលរដ្ឋរស់នៅជាក់ស្ដែងក្នុងខេត្តកោះកុង​
ព័ត៌មានជាតិ
Good News៖ នៅថ្ងៃទី១២តុលាម្សិលមិញ នៅកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ទេ!
ព័ត៌មានជាតិ
ទឹកភ្លៀង ​ជន់លិចស្ពានឆ្លងកាត់អូរព្រំដែនកម្ពុជា-ថៃ ​មិនអាចឲ្យរថយន្តដឹកទំនិញចេញ-ចូលបាន​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី