ធ្មេចបើកៗ! ចំនួនអ្នកឆ្លងកូវីដនៅឥណ្ឌា បានកើនដល់ជាង ៧លានករណី​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនឡើងដល់ជាង ៧លាននាក់ (៧,១២០,៥៣៨) គិតត្រឹមថ្ងៃទី១២ ខែតុលានេះ ទោះករណីឆ្លងថ្មីបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ក្នុងនោះក្រសួងសុខាភិបាល នៅថ្ងៃច័ន្ទនេះក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៦៦,៧៣២ករណី ក្នុងរយៈពេល ២៤ម៉ោង និងមានអ្នកស្លាប់ចំនួន៨១៦ករណី ដែលនាំឱ្យអ្នកស្លាប់សរុប ១០៩,១៥០ករណី។

ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយចំនួនឆ្លងសរុបនឹងលើសពីសហរដ្ឋអាមេរិក ដែលកំពុងមានករណីសរុប ៧.៧ លាននាក់។

ជាមួយនឹងការកើនឡើងរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាលោក Harsh Vardhan បានជម្រុញឱ្យប្រជាជនអបអរពិធីបុណ្យនៅផ្ទះខណៈចំនួនអ្នកឆ្លងជំងឺ COVID-19 កើនឡើងជាង៧លានករណី។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៧,៧៥៥,០១៣ ករណី​ និងស្លាប់ចំនួន១,០៨១,៥០៨ ករណី ព្រមទាំងព្យា​បាលជាសះស្បើយចំនួន ២៨,៣៦១,៤៥៤ករណី៕

អត្ថបទដែលជាប់ទាក់ទង
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រាប់កងទ័ពឱ្យផ្ដោតលើការត្រៀមខ្លួនសម្រាប់សង្រ្គាម
អន្តរជាតិ
សេដ្ឋវិទូអាមេរិក២រូប​ បានទទួលរង្វាន់ណូបែលឆ្នាំ២០២០
អន្តរជាតិ
យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រយោធា ២គ្រឿងបានបុកគ្នា នៅអាហ្វហ្គានីស្ថាន
អន្តរជាតិ
លោក ដូណាល់ ត្រាំ បានវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោយជាពីកូវីដ-១៩
អន្តរជាតិ
វេជ្ជបណ្ឌិតនៅសេតវិមាន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តេស្ដអវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃជាប់ៗគ្នា
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្រក់ទឹកភ្នែក ថ្លែងអំណរគុណដល់កងទ័ព និងសុំទោសប្រជាជនដែលមិនបានធ្វើឱ្យជីវភាពពួកគេប្រសើរឡើង
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី