ស្ថានភាព​ទឹកជំនន់ នៅ​ស្រុក​សំពៅ​លូន និង​ផ្នែក​មួយចំនួនធំ នៅ​ស្រុក​ភ្នំព្រឹក ធូរស្បើយ​ហើយ​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបាត់ដំបង​)៖ រដ្ឋបាលខេត្ត​បាត់ដំបង បានប្រកាសថា ស្ថានភាព​ទឹកជំនន់ នៅ​ស្រុក​សំពៅ​លូន និង​ផ្នែក​មួយចំនួនធំ នៅ​ស្រុក​ភ្នំព្រឹក មាន​សភាព​ធូរស្បើយ​ច្រើន ដែល​ទឹកបាន​ស្រក​ចុះ​។ នេះ​ដោយសារតែ​ការធ្លាក់​ភ្លៀង នៅ​ផ្នែក​ខាងលើ​តិចតួច​។ 

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែតុលា ឆ្នាំ​២០២០ លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់ ដែល​បង្កឡើង​ដោយ​ការធ្លាក់​ភ្លៀង​ធ្ងន់ធ្ងរ តាម​ស្រុក​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ គឺ​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​កំរៀង​។ 

​គួរ​បញ្ជាក់ថា ចំពោះ​ស្ថានភាព​ទឹកជំនន់ នៅ​ស្រុក​សំពៅ​លូន និង​ផ្នែក​មួយចំនួនធំ នៅ​ស្រុក​ភ្នំព្រឹក មាន​សភាព​ធូរស្បើយ​ច្រើន ដែល​ទឹកបាន​ស្រក​ចុះ នេះ​ដោយសារតែ​ការធ្លាក់​ភ្លៀង​នៅ​ផ្នែក​ខាងលើ​តិចតួច ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ទឹកជំនន់​បាន​ធូរស្បើយ​។ ដោយឡែក ចំពោះ​ស្រុក​កំរៀង​វិញ ស្ថានភាព​ទឹក​នៅ​មិនទាន់​ធូរស្បើយ​នៅឡើយ ដែល​នៅតែ​បន្ត​ជន់​លិច​ផ្ទះ ដំណាំ សត្វពាហនៈ បងប្អូន​ប្រជាពលរដ្ឋ​។ 

​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ស្រុក​កំរៀង បាន​និយាយថា នេះ​ជា​គ្រោះទឹកជំនន់​មួយ ដែល​មិន​ធ្លាប់​កើតមាន​នៅ​ភូមិ ឃុំ​បងប្អូន​ច្រើន​ពីមុនមក​ទេ ភាគច្រើន គឺ​ត្រឹម​ជន់​ឡើង​ធម្មតា ដែលជា​ទម្លាប់​នៃ​ការធ្លាក់​ភ្លៀង​រដូវវស្សា ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ភ្លៀង​ធ្លាក់​បន្ត​ឥតឈប់ឈរ ធ្វើ​ឲ្យ​នា​វូ​ទឹកបាន​ឡើង​ខ្ពស់ជាង​ឆ្នាំ​ផ្សេងៗ​ពីមុន ដោយសារតែ​ការរង​ឥទ្ធិពល​ពី​ព្យុះ​នានា ដែល​បោកបក់​មកលើ​កម្ពុជា​ផងដែរ​។ 

​ប្រជាពលរដ្ឋ សង្ឃឹមថា អាកាសធាតុ នឹង​ល្អប្រសើរ​វិញ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​បាន​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រកបមុខរបរ​ដាំ​ដំណាំ​បន្ត ដើម្បី​ចិញ្ចឹម​ជីវភាព​របស់គាត់​។ 

​គួរបញ្ជាក់​ផងដែរ​ថា រដ្ឋបាលខេត្ត​បាត់ដំបង នៅតែ​បន្ត​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជាប់គាំង​នៅ​គេហដ្ឋាន ដោយសារ​ទឹកជំនន់ ឲ្យ​មកកាន់​ទីទួល​មាន​សុវត្ថិភាព និង​ជាពិសេស​ព្យាយាម​សង្គ្រោះ​ជា​ជន​ចាស់ជរា ជនពិការ ស្ដ្រី និង​កុមារ​តូចៗ​ផងដែរ ហើយ​រដ្ឋបាលខេត្ត ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព បន្ត​ព្យាយាម​ជួយសង្គ្រោះ និង​ដោះស្រាយ​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​ក្រឡាហោម ស ខេង ណែនាំ​អភិបាលខេត្ត​រាជធានី ឲ្យ​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ពាក់ព័ន្ធ​គ្រោះទឹកជំនន់​
ព័ត៌មានជាតិ
Top News៖ ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ទី​រួម​ខេត្តពោធិ៍សាត់​
ព័ត៌មានជាតិ
១០​ថ្ងៃ គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​បាន​ជាង ១៤​ម៉ឺន​នាក់​
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរ​ និងអរគុណចំពោះបងប្អូនកងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ចូលរួម​វេទិកា ស្តីពី «​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​»
ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ សម្រេច​ផ្អាក​ឡានធំ មិន​ឲ្យ​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គីឡូម៉ែត្រ ១៨៦ ដល់​គីឡូម៉ែត្រ​លេខ ១៩៣ ដោយសារ​ទឹក​លិច​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី