(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ បានបន្តចុះត្រួតពិនិត្យ និងដឹកនាំកម្លាំងសរុប ជម្លៀសបងប្អូនប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ខណៈដែលបច្ចប្បន្ននេះ ជំនន់ទឹកភ្លៀង កំពុងវាយប្រហារមកលើខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានប្រកាស សម្រេចផ្អាកឡានធំ មិនឲ្យចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ដោយសារទឹកលិចផ្លូវ៕



