Top News៖ ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ទី​រួម​ខេត្តពោធិ៍សាត់​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តពោធិ៍សាត់​)៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​កំពុង​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​គីឡូម៉ែត្រ ១៨៦ ដល់​គីឡូម៉ែត្រ​លេខ ១៩៣ ជ្រាបថា ដោយ​ស្ថានភាព​ទឹកជំនន់ ក្នុង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រយៈពេល ៦​ថ្ងៃ​មកនេះ នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ ចំនួន ០៥​ក្រុង ស្រុក ហើយ​នៅក្នុង​ក្រុង​ពោធិ៍សាត់ រង​ប៉ះពាល់​ខ្លាំងជាងគេ បណ្តាល​ឲ្យ​លិចលង់​ផ្លូវ​មួយចំនួន នៅក្នុង​ក្រុង​ពោធិ៍សាត់ ជាពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច គីឡូម៉ែត្រ ១៨៦ ដល់​គីឡូម៉ែត្រ ១៩៣ ត្រូវបាន​លិចលង់​។​

​ដូចនេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ សូម​ធ្វើ​ការណែនាំ ឲ្យ​ផ្អាក​ការធ្វើ​ចរាចរណ៍​ទាំងស្រុង ចំពោះ​រថយន្ត​ធុន​ធំ ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​សាជាថ្មី​៕​

អត្ថបទដែលជាប់ទាក់ទង
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា​
ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម ដាំដើមឈើប្រណិតចំនួន ១.០០០ដើម នៅតាមបណ្តោយផ្លូវថ្មី ចាប់ពីរង្វង់មូលស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងនៅមាត់ទន្លេប្រជុំជនស្រុកស្ទឹងត្រង់
ព័ត៌មានជាតិ
ប្រមុខ​ការទូត​ចិន នឹង​មកដល់​ភ្នំពេញ នៅ​ល្ងាច​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា​
ព័ត៌មានជាតិ
លោក ស៊ុន សុ​ភ័​ក្រ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប​ទៀត ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ​
ព័ត៌មានជាតិ
ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ លិច ៥​ក្រុង​ស្រុក និង​២៩ ឃុំ​សង្កាត់ ទី​រួម​ខេត្តពោធិ៍សាត់ រងគ្រោះ​ធ្ងន់​ជាងគេ​!
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង ណែនាំ​អភិបាលខេត្ត​រាជធានី ឲ្យ​បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ពាក់ព័ន្ធ​គ្រោះទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី