Good News៖ បុរសហុងគ្រី នៅខេត្តសៀមរាប ជាសះស្បើយពីជំងឺកូវីដ១៩ ហើយ!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១១ ខែតុលានេះថា បុរសហុងគ្រី អាយុ ៧០ ឆ្នាំ នៅខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។ មកដល់ពេលនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៧៨នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ៥នាក់​។

ក្រសួងសុខាភិបាល បានប្រកាសថា បុរស​ជនជាតិ​ហុង​គ្រី អាយុ ៧០​ឆ្នាំ មាន​អាសយដ្ឋាន នៅ​ភូមិ​ត្រូ​ស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​បារាំង បាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួល​ប​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៨៣ នាក់​។ ក្នុងនោះ ២៧៨​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ៤​នាក់ ( ស្ត្រី​ជនជាតិ​ឥណ្ឌា បុរស​ឥណ្ឌូនេស៊ី បុរស​ជនជាតិខ្មែរ និង​ស្ត្រី​ជនជាតិ​បារាំង ) និង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន ម្នាក់ ( បុរស​ជនជាតិ​បារាំង )៕​

អត្ថបទដែលជាប់ទាក់ទង
លោកជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ចូលរួម​វេទិកា ស្តីពី «​យុទ្ធនាការ​នារី​វ័យក្មេង​ឆ្ពោះទៅ​ភាពជា​អ្នកដឹកនាំ​»
ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ សម្រេច​ផ្អាក​ឡានធំ មិន​ឲ្យ​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​គីឡូម៉ែត្រ ១៨៦ ដល់​គីឡូម៉ែត្រ​លេខ ១៩៣ ដោយសារ​ទឹក​លិច​!
ព័ត៌មានជាតិ
ស្ថានភាព​ទឹកជំនន់ នៅ​ស្រុក​សំពៅ​លូន និង​ផ្នែក​មួយចំនួនធំ នៅ​ស្រុក​ភ្នំព្រឹក ធូរស្បើយ​ហើយ​!
ព័ត៌មានជាតិ
មកដល់​ព្រឹក​ថ្ងៃអាទិត្យ​នេះ ទឹកស្ទឹង​សង្កែ មិនទាន់​លិច​ចូល​ក្រុង​នៅឡើយ​ទេ​ ចេញផ្សាយ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០
ព័ត៌មានជាតិ
ទឹកស្ទឹង​សង្កែ ខេត្តបាត់ដំបង ឡើងដល់​កម្រិត ប្រកាសអាសន្ន​ហើយ​!
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក ដែល​បាន​ហូរ​បុក​ផ្តាច់​ទំនប់​អាងទឹក​បាសាក់ ស្រុក​រុក្ខ​គិរី នៅ​ខេត្តបាត់ដំបង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី