អាជ្ញាធរខេត្ត​បាត់ដំបង ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ និង​តំបន់​ទំនាប​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង បង្កើន​ការប្រុងប្រយ័ត្ន​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបាត់ដំបង​)៖ រដ្ឋបាលខេត្ត​បាត់ដំបង បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សាជាថ្មី​ម្តងទៀត ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ និង​តំបន់​ទំនាប​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន ដោយសារ​ភ្លៀង នៅតែ​បន្ត​ធ្លាក់​នៅ​ប៉ែក​ខាងលើ ធ្វើឱ្យ​អាង​ស្តុក​ទឹក​ពេញ ដែល​ត្រូវ​បើកទ្វារ​ទឹក​បង្ហូរ ចូលក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក ក្នុង​ស្ទឹង​សង្កែ បន្ត​មានការ​កើនឡើង អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ 

​មកដល់​ថ្ងៃទី​១០ ខែតុលា​នេះ នៅ​ខេត្តបាត់ដំបង ជំនន់​ទឹកភ្លៀង កើតឡើង​នៅ​ស្រុក​មួយចំនួន រួមមាន ស្រុក​សំឡូត រុក្ខ​គិរី មោងឫស្សី ស្រុក​សំពៅ​លូន និង​ស្រុក​កំរៀង​។ 

​អាជ្ញាធរ បាន​បើកទ្វារ​ទឹក បង្ហូរ​ចូលក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង កើនឡើង​។ រីឯ​ទំនប់​អាងទឹក​បាសាក់ ស្ថិតនៅ​ឃុំ​ព្រែកជីក និង​ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ត្រូវបាន​ជំនន់​ទឹកភ្លៀង ហូរ​បុក​ផ្តាច់​យ៉ាងគំហុក កាលពី​យប់​ថ្ងៃទី​៩ ឈានចូល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដំណាំ​ដាំ​ដុះ ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ និង​ផ្នែក​ទំនាប នៅ​ខាងក្រោម​៕​


អត្ថបទដែលជាប់ទាក់ទង
Good News៖ បុរសហុងគ្រី នៅខេត្តសៀមរាប ជាសះស្បើយពីជំងឺកូវីដ១៩ ហើយ!
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង សម្រេចផ្ដល់ជំនួយអង្ករបន្ថែមចំនួន៨០តោនទៀតជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅអូរព្រំដែនកម្ពុជា ថៃ ស្រុកម៉ាឡៃ និង រស់នៅតាមដងស្ទឹងមង្គលបូរី
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកជំទាវ ងួន សុខា
ព័ត៌មានជាតិ
យុវជន​ជាង ២០០​នាក់ បាន​យល់​​ច្បាស់​ពី​ប្រវត្តិសាស្ត្រ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ក្នុង​ទស្សនៈកិច្ច​សិក្សា​រយៈពេល ១៥​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​កោះ​ថ្ម និង​ស្តូប​វិមាន ២​ធ្នូ
ព័ត៌មានជាតិ
ឯកឧត្ដម សៅ សុខា អញ្ជើញ​ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី