(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣:៣០នាទី ទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។
ក្នុងនាមលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព លោកជំទាវ បានសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើង។




