តុល្យការ​បឋម បង្កដោយ​គ្រោះទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ គិត​មកដល់​ថ្ងៃទី​១០​តុលា​នេះ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តពោធិ៍សាត់​)៖ ជំនន់​ទឹកភ្លៀង នៅ​ខេត្តពោធិ៍សាត់ រហូតដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ បាន​លិចលង់​តំបន់​មួយចំនួន ក្នុងស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង​។ ជំនន់​ទឹកភ្លៀង ក៏បាន​លិច​ផ្លូវ លំនៅដ្ឋាន និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ខ្នង​ប្រឡាយ មាត់​ស្ទឹង និង​ជាយៗ​ក្រុង​។​

​រដ្ឋបាលខេត្ត​ពោធិ៍សាត់ បាន​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដោយ​ចលនា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្អូនៗ​យុវជន​គ្រប់​អង្គភាព ចុះ​អន្ដរាគមន៍ ជួយ​ទប់ទឹក និង​ជម្លៀស​ប្រជាពលរដ្ឋ ទៅ​ទីទួល​សុវត្ថិភាព និង​នាំយក​ស្បៀង ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​លិចលង់​។​

​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នេះ ជំនន់​ទឹកភ្លៀង កំពុង​ជន់​លិច នៅ​ស្រុក​ភ្នំក្រវាញ លិច​ផ្លូវជាតិ​លេខ​៥៥ ចំនួន​០២​កន្លែង ក្នុង​ឃុំ​សំរោង និង​លិច​ទំនប់​បង្ហៀរ​កាត់​ស្ទឹង​អា​រ៉ៃ ក្នុង​ឃុំរ​កាត មួយកន្លែង​ទៀត មិនអាច​ឱ្យ​អ្នកដំណើរ​ឆ្លងកាត់​បាន​នោះទេ​។ នៅ​ក្រុង​ពោធិ៍សាត់ ទឹក​ហៀរ​លើ​ខឿន​មាត់​ស្ទឹង ខាងមុខ​សាលាខេត្ត ខាងមុខ​មន្ទីរពេទ្យ លិច​ផ្លូវ​គ្រួស​ក្រហម សាលារៀន និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់​នៅតាម​ខ្នង​ប្រឡាយ មាត់​ស្ទឹង និង​ជាយៗ​ក្រុង​។ ចំពោះ​ស្រុក​ណ្ដៀ​ង ទឹក​ហូរ​ចូល​សាលាបឋមសិក្សា​ពោធិ៍​កំបោរ ហៀរ​លើផ្លូវ​គ្រប់​ទីកន្លែង និង​មាន​កាត់ផ្ដាច់​ផ្លូវថ្នល់​មួយចំនួន​ផងដែរ​។ ចំណែកឯ​ស្រុក​វាលវែង មិនជា​បញ្ហា​ប៉ុន្មាន​នោះទេ ដោយសារ​នៅ​តំបន់ភ្នំ ទឹក​លិច​ផ្លូវ​តែ​ពេល​កំពុង​ភ្លៀង​ប៉ុណ្ណោះ លុះ​ពីរ​បី​ម៉ោង​ក្រោយមក ទឹក​ហូរ​មក​ផ្នែក​ខាងក្រោម​អស់ហើយ​។​

​លោក​ប្រធាន​មន្ទីរ បន្តថា បើទោះបី​កម្ពស់​ទឹកស្ទឹង​វាលវែង បាន​ស្រក​បណ្ដើរៗ ក៏ពិតមែន ពោល​កម្ពស់​ទឹក​ព្រឹក​នេះ ៤​ម៉ែត្រ (​ប្រកាសអាសន្ន ១០​ម៉ែត្រ​) ក៏ប៉ុន្តែ​ទឹក​នៅតែ​បន្ត​ហូរ​ធ្លាក់​តាម​ស្ទឹង​ក្រវាញ ដែល​ទឹក​មាន​កម្ពស់ ៧.១៥​ម៉ែត្រ (​ប្រកាសអាសន្ន ៦​ម៉ែត្រ​) និង​ដាក់​សម្ពាធ​ខ្លាំង​មក​ស្ទឹង​ពោធិ៍សាត់ ៥.៥២​ម៉ែត្រ (​ប្រកាសអាសន្ន ៥​ម៉ែត្រ​) ហើយ​ធ្វើឱ្យ​ប៉​ពាល់​ផ្ទះសម្បែង ដំណាំ​ស្រូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង​ផងដែរ​។​

​នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដំណើរ​ដោយ​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​ថ្នាក់ដឹកនាំ​ខេត្ត បាន​ចុះ​ពិនិត្យ និង​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​ចម្រុះ ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង ព្រមទាំង​បញ្ជា​ឱ្យ​ក្រុមការងារ​បច្ចេកទេស សហការ​ជាមួយ​បុគ្គលិក​ជំនាញ​ក្រុមហ៊ុន Guangdong Foreign Construction បើកទ្វារ​ទឹក​៤ នៅ​សំណង់​ស្ទាក់​ទឹក ដំណាក់​អំពិល​ទាំងយប់ ដើម្បី​បន្ថយ​បរិមាណ​ទឹកស្ទឹង​ពោធិ៍សាត់​។ ទឹកស្ទឹង​ពោធិ៍សាត់ ហូរ​ទៅ​ផ្នែក​ខាងក្រោម តាម​ស្ទឹង​ស្វាយដូនកែវ ធ្លាក់​ចូលទៅ​បឹង​ទន្លេសាប​៕​

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅអូរព្រំដែនកម្ពុជា ថៃ ស្រុកម៉ាឡៃ និង រស់នៅតាមដងស្ទឹងមង្គលបូរី
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ និងថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកជំទាវ ងួន សុខា
ព័ត៌មានជាតិ
យុវជន​ជាង ២០០​នាក់ បាន​យល់​​ច្បាស់​ពី​ប្រវត្តិសាស្ត្រ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ក្នុង​ទស្សនៈកិច្ច​សិក្សា​រយៈពេល ១៥​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​កោះ​ថ្ម និង​ស្តូប​វិមាន ២​ធ្នូ
ព័ត៌មានជាតិ
ឯកឧត្ដម សៅ សុខា អញ្ជើញ​ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​បាត់ដំបង ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ និង​តំបន់​ទំនាប​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង បង្កើន​ការប្រុងប្រយ័ត្ន​
ព័ត៌មានជាតិ
ការតស៊ូមតិប្រធានាធិបតីលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ត្រូវបានលុបចោល
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី