(ពោធិ៍សាត់)៖ គិតចាប់ពីម៉ោង៨:២០នាទីយប់នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់កំពុងកើនឡើងយ៉ាងខ្លាំង។ទន្ទឹមនេះដែរ ឯកឧត្តមស៊ុយ សែម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានកំពុងចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងជួយអន្តរាគមន៍សង្រ្គោះប្រជាជននៅតាមគោលដៅកំពុងប្រឈមនិងការលិចលង់មួយនេះ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។នេះបើយោងតាមប្រភពព័ត៌មានពីអភិបាលរងខេត្តពោធិ៍សាត់។



