មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​ស្ត្រី​ជនជាតិ​បារាំង ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ បាន​រកឃើញ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ អាយុ ៣៣​ឆ្នាំ ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ស្ត្រី​បារាំង​នេះ ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង ដោយ​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​។ អ្នកជំងឺ​នេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បានប្រកាសថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥៩​នាក់ (​ស្ត្រី ១៨​នាក់ )​។ អ្នកដំណើរ ៥៨​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង ចំនួន ៦​នាក់ សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ ១៣​នាក់ សណ្ឋាគារ​មួយទៀត នៅ​រាជធានី​ភ្នំពេញ ៣៣​នាក់​និង​នៅ​សណ្ឋាគារ​មួយ​ផ្សេងទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២​នាក់​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ២៨៣​នាក់​។ ក្នុងនោះ អ្នក​ព្យាបាល​ជាសះស្បើយ មាន​ចំនួន ២៧៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ មាន ៦​នាក់ ( មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ៤​នាក់ ( ស្ត្រី​ឥណ្ឌា បុរស​ឥណ្ឌូនេស៊ី បុរស​ជនជាតិខ្មែរ មកពី​ប្រទេស​កូរ៉េខាងត្បូង និង​ស្ត្រី​ជនជាតិ​បារាំង ) រីឯ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន ២​នាក់ ( បុរស​ហុង​គ្រី និង​បុរស​ជនជាតិ​បារាំង )៕​

អត្ថបទដែលជាប់ទាក់ទង
ភ្លៀងធ្លាក់ជាប់ៗគ្នា៣​ថ្ងៃយ៉ាងគំហុក បានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ក្នុងស្រុករុក្ខគិរី, ​រដ្ឋមន្ត្រីធនធានទឹកបញ្ជាឲ្យជួសជុលឡើងវិញជាបន្ទាន់
ព័ត៌មានជាតិ
មោទនភាពជនជាតិខ្មែរ​! ​អបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី ​ទទួលបានជ័យលាភីលេខ១​ ក្នុងកម្មវិធី 2020 Quiz On Korea ​
អន្តរជាតិ
សម្តេចក្រឡាហោម ស ខេង ​ផ្តល់ជំនួយសង្គ្រោះបឋម អង្ករ២០តោន ​មី២០០កេស និងត្រីខកំប៉ុង២០០យួរ​ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង ​
ព័ត៌មានជាតិ
អ្នកនាំពាក្យរាជធានី៖ បងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ​ប្រមាណ៣០០នាក់ ​ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម ​បានភ្ញាក់រលឹកវិលត្រឡប់ចូលបំរើការងារវិញ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងសៀមរាប​ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បញ្ជា​ឲ្យ​កម្មករ​ស៊ីន​ទ្រី ផ្អាក​កូដកម្ម ហើយ​ចូលធ្វើការ​វិញ នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី