អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ ស្ថានភាពទឹក និងផលប៉ះពាល់តិចតួច ដោយសារជំនន់ទឹកភ្លៀង នៅ០៥ឃុំ ក្នុងស្រុកអូរជ្រៅ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ទីរជំនាញ ធនធានទឹកនិងឧត្តុនិយម មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យស្ថានភាពទឹកទូទៅ និងក្នុងផ្ទៃអាងស្តុកទឹក និងពិនិត្យមើលផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅឃុំចង្ហា, ឃុំសិង្ហ, ឃុំសូភី, ឃុំកូប និងឃុំសំរោង ស្រុកអូរជ្រៅ។

ឯកឧត្តម អភិបាលខេត្តក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ បានអោយដឹងថា​ ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែតុលា ​នេះ​ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់​ តំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក ​នឹងមានភ្លៀងខ្យល់បក់ខ្លាំង​ ផ្គរ​ រន្ទះ​ និងទឹកបន្តហូរមកពីខេត្តបាត់ដំបង ប៉ៃលិន អាស្រ័យ​ហេតុនេះ​ សូមប្រជាពលរដ្ឋ​ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីសុខសុវត្ថិភាព​ ដេីម្បី​ជៀសវាង​គ្រោះថ្នាក់​កេីតមានជាយថាហេតុ៕


អត្ថបទដែលជាប់ទាក់ទង
អ្នកនាំពាក្យរាជធានី៖ បងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ​ប្រមាណ៣០០នាក់ ​ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម ​បានភ្ញាក់រលឹកវិលត្រឡប់ចូលបំរើការងារវិញ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងសៀមរាប​ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បញ្ជា​ឲ្យ​កម្មករ​ស៊ីន​ទ្រី ផ្អាក​កូដកម្ម ហើយ​ចូលធ្វើការ​វិញ នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​ស្ត្រី​ជនជាតិ​បារាំង ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ​
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អំពាវនាវដល់នគរបាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គម
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមវេទិកាក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅស្រុកសាមគ្គីមានជ័យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី