(សៀមរាប)៖ នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពទឹកស្ទឹងសៀមរាបដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងសៀមរាប ដោយសារជំនន់ទឹកភ្លៀង។
ជាមួយនឹងការពិនិត្យនេះដើម្បីត្រៀមបង្ការ និងពិនិត្យលទ្ធភាពបច្ចេកទេសបើកបន្ធូរសភាពទឹកស្ទឹងសៀមរាប មិនឲ្យជន់លិចដោយសារជំនន់ទឹកភ្លៀង។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានត្រៀមឱ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរអប្សរា បើកទ្វារទឹកមួយចំនួន ដើម្បីបន្ថយបរិមាណទឹកស្ទឹងផងដែរ៕




