អាជ្ញាធរកម្ពុជា-ថៃ ជួបពិភាក្សាគ្នាដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ០៧:៥៦ ព្រឹក

(បាត់ដំបង)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ងួន រតន: អភិ​បាល នៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ និងពិគ្រោះយោបល់អំពីការបន្ធូរបន្ថយច្បាប់ ស្តីពី ការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កិច្ចប្រជុំនៅច្រកទ្វារព្រំដែន ខៅឌិន~ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្ដម អ៊ុំ រាត្រី បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកថា កិច្ចប្រជុំពិភាក្សាការងារ ពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ ស្តីពី ការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ដែលមានរបៀបវរៈដូចខាងក្រោម៖

ទី១. ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ

ទី២. ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ

ទី៣. បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់~បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងឡឹក។

យ៉ាងណាក៏ដោយឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនោះទេ ស្ថិតក្នុងការពិភាក្សា រង់ចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដាក់កំហិតត្រឹមថ្ងៃ១មករា២០២១ ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តភ្ជាប់ និងបញ្ជូនទិន្នន័យមកDMC
ព័ត៌មានជាតិ
អ្នកនយោបាយ គាំទ្រការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ទាក់ទងនឹងការទិញវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក
ព័ត៌មានជាតិ
សូមសរសើរ! ករណីជួញដូរគ្រឿងញៀនពីថៃមកកម្ពុជា​ សមត្ថកិច្ចស្រាវជ្រាវចាប់បានបណ្តាញ ៣នាក់​ ​និងគ្រឿងញៀន ១០គីឡូក្រាមបន្ថែមទៀត
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ ឯកឧត្តម សុខ សូកាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
ព័ត៌មានជាតិ
រដូវ​ធ្វើ​ប្រហុក ផ្អក ​ដល់​ហើយ​! ពេញមួយសប្តាហ៍តែម្តង​ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូនេះ​
ព័ត៌មានជាតិ
កម្ពុជាជាប់លេខប៉ុន្មាន ​ក្នុងការប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ ​លើកទី៩ ឆ្នាំ២០២០?​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី