ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង ចុះ​ចែក​ពូជ​មាន់ ដល់​ក្រុម​បណ្ដុំ​អាជីវកម្ម​ផលិត​មាន់​ស្រែ នៅ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តកំពង់ឆ្នាំង​)៖ ឯកឧត្តម អម សុភា អភិបាលរង​កំពង់ឆ្នាំង និង​ជា​ប្រធាន​គម្រោង​បែងចែក​ដី ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២ (​ឡា​សិត​២) ប្រចាំខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​គម្រោង ចុះ​ចែក​ពូជ​មាន់​ដល់​ក្រុម​បណ្ដុំ​អាជីវកម្ម​ផលិត​មាន់​ស្រែ ចំនួន ១០០០​ក្បាល ស្នូក​ចំណី ស្នូក​ទឹក ៤០ និង​ចំណី ៦០០ គីឡូក្រាម នៅ​ភូមិ​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាម​គ្គឺ​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​ក្នុង​ពិធី នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ នេះ ឯកឧត្ដម​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ទោះ​ក្នុង​កាល​:​ទេស​:​ណាក៏ដោយ ក៏​ប្រមុខ​រាជរដ្ឋាភិបាល តែង​យកចិត្តទុកដាក់​គិតគូ​សុខទុក្ខ​ប្រជាជន បម្រើប្រជាជន​ដោយ​សហា​ការ​ជាមួយ​អង្គការ​ដៃគូ​ដៃគូ​អភិវឌ្ឃន៍​នានា ជាពិសេស​ធានា​គារ​ពិភពលោក​ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ​ក្នុង​ការជួយ​ពង្រឹង​ធនធានមនុស្ស ក្នុងការ​អភិវឌ្ឍ​សង្គម អោយ​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ការចូលរួម​ម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ នៅតាម​ជនបទ ដោយ​ផ្ដល់​ជា​ជំនាញ ឬ​របរ​បន្ថែម សំដៅ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសើរ​ជាង​មុន​។​

​បន្ថែម​ពី​នោះ ឯកឧត្ដម អម សុភា អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួល​បានកូន​មាន់ ត្រូវខិតខំ​យកចិត្តទុកដាក់ ក្នុងការ​ចិញ្ចឹម ដោយ​អនុវត្ត​តាមរបៀប បច្ចេកទេស​ថ្មី តាមរយ​:​ការផ្តល់​បទពិសោធន៍​របស់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន បណ្ដុះបណ្ដាល នាពេល​កន្លងមក ធ្វើយ៉ាងណា ដើម្បីអោយ​ការចិញ្ចឹម​មាន់​ទទួលបាន​ជោគជ័យ ហើយ​អាច​បន្ថែម​ប្រាក់ចំណូល ទ្រទ្រង់​ជីវភាព​កាន់តែ​ធូរធារ​ជាង​មុន ពិសេស​គឺអាច​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៀតផង​។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដោយ​អនុវត្ត​នូវ​វិធានការ​ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត សូម​អញ្ជើញ​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា ដែល​ដំណើរការ​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត​៕​

អត្ថបទដែលជាប់ទាក់ទង
គណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត​ទាំងស្រុង​លើ “​ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី ការទប់ស្កាត់​អំពើហិង្សា លើ​ស្ត្រី ២០១៩-២០២៣”
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​មួយចំនួន លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19
ព័ត៌មានជាតិ
មានតែ ៦​គណបក្ស ដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០
ព័ត៌មានជាតិ
ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ឡើង​ខ្ពស់ជាង​កម្រិត​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​លិច​ផ្លូវ ផ្ទះ និង​សាលាសង្កាត់ ក្នុង​ក្រុង​ពោធិ៍សាត់​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ឆ្នាំ​២០២១-២០២៣ ដែលមាន ៦២៩​គម្រោង និង​ត្រូវ​ចំណាយ​ជាង ១២០០០​លាន​ដុល្លារ​
ព័ត៌មានជាតិ
កូ​វីដ ថ្ងៃនេះ នៅ​កម្ពុជា ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី