មានតែ ៦​គណបក្ស ដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ គ្រាន់តែ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក៏មាន ១៦​គណបក្ស ចូលរួម​ដែរ ក៏ប៉ុន្តែ​មានតែ ៦​គណបក្ស​ប៉ុណ្ណោះ ចាប់អារម្មណ៍ និង​ដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​។ 

​តាម​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប គណបក្ស​ទាំង ៦ ដែល​បានដាក់​ភ្នាក់ងារ​ទាំង​ពេញសិទ្ធិ និង​បម្រុង ដើម្បី​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៤០៣៣​នាក់ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ សរុប​ចំនួន ៤៥២៩​នាក់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ២៩២​នាក់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ២២​នាក់ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចំនួន ៤​នាក់ និង​គណបក្ស​យុវជន​កម្ពុជា ម្នាក់​។​

​សូម​រម្លឹកថា មកដល់​សព្វថ្ងៃនេះ យ៉ាងហោចណាស់ មាន​គណបក្សនយោបាយ ចំនួន ៤៥ ត្រូវបាន​ក្រសួងមហាផ្ទៃ ចុះបញ្ជី​ស្របច្បាប់ នៅ​ទូទាំងប្រទេស​។ រីឯ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ធ្វើឡើង ចាប់ពី​ថ្ងៃទី​១-១៩ ខែតុលា ឆ្នាំ​២០២០​។ ដោយសារតែ​ឆ្នាំនេះ មិនមែនជា​ឆ្នាំ​បោះឆ្នោត ទើប​ប្រជាពលរដ្ឋ​មួយចំនួន និង​គណបក្សនយោបាយ​ខ្លះ មិនសូវ​ជា​ចាប់អារម្មណ៍​នឹង​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​គ​.​ជ​.​ប តែងតែ​ធ្វើ​រៀងរាល់​ឆ្នាំនេះ​ប៉ុន្មាន​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង
ត្រឹមរយៈពេល២៤ម៉ោង ឥណ្ឌា រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជាង ៧ម៉ឺននាក់
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ​តម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មី ​ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩​
ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យអះអាងថា លោក ដូណាល់ ត្រាំ ជាសះស្បើយពីកូវីដ-១៩ នឹងអាចវិលត្រឡប់ចូលរួមព្រឹត្តិការណ៍ជាសាធារណៈនៅចុងសប្តាហ៍នេះ
ព័ត៌មានជាតិ
ស្ថានប័នអន្តរជាតិធំៗចំនួនបី ​ផ្តល់ម៉ាស៊ីនជំនួយផ្លូវដង្ហើម៥០គ្រឿង ​បរិក្ខារពេទ្យ ​និងរថយន្តសង្គ្រោះបន្ទាន់ដល់កម្ពុជា​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត​ទាំងស្រុង​លើ “​ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី ការទប់ស្កាត់​អំពើហិង្សា លើ​ស្ត្រី ២០១៩-២០២៣”
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​មួយចំនួន លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី