អង្គការសុខភាពពិភពលោក កំពុងរៀបចំបញ្ជូនក្រុមស្រាវជ្រាវទៅកាន់ក្រុងវូហាន ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃកូវីដ-១៩​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ១៤:៥៩ ល្ងាច

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កំពុងត្រៀមបញ្ជូនក្រុមអ្នកស្រាវជ្រាវមួយក្រុមទៅកាន់ទីក្រុងវូហាន ប្រទេសចិន នៅដើមខែក្រោយនេះ ដើម្បីរកមើលប្រភពដើមនៃវីរុសកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានប្រាប់ NHK កាលពីថ្ងៃពុធថា ក្រុមអន្ដរជាតិ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវូហាន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅក្នុងខែមករា ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា។

លោក Embarek បាននិយាយថាអង្គការសុខភាពពិភពលោកចាំបាច់ត្រូវអនុវត្តការស៊ើបអង្កេតលម្អិតបន្ថែមទៀតលើករណីដំបូង។ លោកក៏បានចង្អុលបង្ហាញពីភាពចាំបាច់ក្នុងការសម្ភាស ដើម្បីកំណត់ករណីទាំងអស់នៅក្នុងនិងជុំវិញទីក្រុងវូហាន៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី